ទីបំផុត MV របស់អ្នកនាងឳក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ បានចេញជាផ្លូវការហើយ ដែលមានអត្ថន័យស្នេហាអ្នកធ្វើការ និងអ្នករកស៊ីតាមអនឡាញ

ប្រិយមិត្ដបានដឹងហើយថា ចំពោះពិធីមង្គលការរបស់ អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក អុឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មី ហង្សមាស ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំកំពូល រួមជាមួយលោក ឧកញ៉ា និងមិត្ដភក្ដិក្នុងសង្គមសិល្បៈ ដែលបានធ្វើឲ្យពិធីមួយនេះកក្រើតពេញផ្ទៃប្រទេសតែម្ដង។

យ៉ាងណាមិញ នៅខណៈពេលពិធីមង្គលការរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានកំពុងប្រារព្ធធ្វើឡើង ស្រាប់តែមហាជនក៏ដូចជាក្រុមអ្នកគាំទ្រជាច្រើន បាននាំគ្នាTroll ពីលោក ឆន សុវណ្ណរាជ ដោយបានយករូបលោក និងអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះពេញបណ្ដាញសង្គម ហ្វេសប៊ុក និងបានសរសេរចំណងជើងបទចម្រៀងរបស់លោក ឆន សុវណ្ណរាជ ជាច្រើនបទថែមទៀតផង។

ដោយឡែក ដៃគូរួមអាជីពក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ រហូតធ្វើអោយមហាជនខ្លះ មានការភ័ន្ដច្រឡំថាអ្នកទាំងពីរស្រលាញ់គ្នានេះ បើទោះជាអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបអាពាហ៏ពិពាហ៏រួចហើយក៏ដោយ ស្រាប់តែកាលពីម្សិលមិញនេះ ផលិតកម្មរស្មី ហង្សមាស បានបង្ហោះបទចម្រៀងថ្មីស្រឡាង ដោយជាការថតសម្ដែងរួមគ្នា រវាងអ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក ឆន សុវណ្ណរាជ ដោយអ្នកទាំងពីររូបនេះ ហាក់មិនទៅណាឆ្ងាយពីគ្នាក្នុងវិថីសិល្បៈសោះឡើយ ដែលជាហេតុធ្វើឲ្យក្រុមអ្នកគាំទ្រ អ្នកទាំងពីរ រួមជាមួយទស្សនិជនមានការស្រឡាំងគាំងតែម្ដង។

បទចម្រៀងដែលអ្នកទាំងពីររួមដៃសម្ដែងជាមួយគ្នានោះ គឺមានចំណងជើងថា “បេះដូងខ្វល់តែឯង” ដោយជាការបកស្រាយដោយលោក ឆន សុវណ្ណរាជ ហើយចំពោះបទចម្រៀងមួយនេះ ចង់បង្ហាញពីស្នេហាសម័យថ្មី ដោយម្នាក់ជាអ្នកធ្វើការ និងម្នាក់ទៀតជាអ្នករកស៊ី តែពិបាកយល់ចិត្តគ្នា ព្រោះតែគ្មានពេលវេលាអោយគ្នារហូតក្លាយទៅជាការរំខានទៅវិញ។

សូមទស្សនាវីដេអូខាងក្រោម