នេះបានច្បាស់ ក្រោយពីផ្ទុះរឿងប៉ូលីសចាប់ឡានអត់ស្លាកលេខ ដែលទើបនឹងទិញ ដោយផាកពិន័យជាទឹកប្រាក់ ៤០មុឺនរៀល រួចមក ពេលនេះខាងការិយាល័យ ចរាចរណ៍សៀមរាប បានធ្វើការបកស្រាយបំភ្លឺថា

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយដែលមានឈ្មោះ Ol Vy បានសរសេរប្រាប់ឱ្យដឹងថា៖”ថ្លែងមិនយល់ទេ ខេត្តសៀមរាបខ្ញុំ! នេះជាសកម្មភាពប៉ូលីសចរាចរណ៍ខេត្តសៀមរាប ចំណុចផ្លូវ៦០ម៉ែត្រ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ដែលលោកបានឃាត់ឡានទើបទិញបាន១០ ថ្ងៃហើយពិន័យថវិកាចំនួន ៤០០,០០០រៀល ដោយឡានគ្មានស្លាកលេខ ដោយហេតុថាលើសការកំណត់ចំនួន៣ថ្ងៃ។

គាត់ថា សារាចរណ៍ថ្មីចេញឡានជិះគ្មានស្លាកលេខបានតែ៧ថ្ងៃបន្ទាប់ពីទិញ។ មានរាស្រ្តជាច្រើនកំពុងជួបបញ្ហានេះ សូមលោកមេប៉ូលីសជួយមើលផង តើឡានគ្មានស្លាកលេខអាចជិះបានប៉ុន្មានថ្ងៃបន្ទាប់ពីទិញ? ជួយបកស្រាយផង អរគុណ”។ ដោយឡែកក្រោយពីផ្ទុះរឿងរ៉ាវនេះ ពេញបណ្ដាញសង្គម ហ្វេសប៊ុករួចមក ខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញធ្វើការបកស្រាយបំភ្លឺពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ដោយមានខ្លឹមសារថា៖”ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

មានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមអនុញ្ញាតជំរាបជូនដល់សាធារណៈជន និងម្ចាស់បណ្តាញទំនាក់សង្គម (facebook)ឈ្មោះ OI Vy ជ្រាបថាៈ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសូមធ្វើការបំភ្លឺចំពោះការលើកឡើងរបស់ម្ចាស់facebook ឈ្មោះ OI Vy ថ្ងៃទី 0២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមានសមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោកបានចុះរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅវេលាម៉ោង ១៤.00នាទីដល់ម៉ោង ១៧.០០នាទីថ្ងៃ ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចខាងជើងស្តុបផ្លូវ៦០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិវត្តចុងស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្នុងអនុក្រឹត្យ ៤៤ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា ៤៧ និង៤៨ ម្ចាស់ឡានត្រូវបំពេញបែបបទ ដូចមានចែងក្នុងច្បាប់ កន្លងមកកម្លាំងចរាចរណ៍យើងដោយយកគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយ។ ដោយការសង្កេតឃើញឡាននោះល្មើសផ្លាកលេខទើបក្រុមការងារ កាក់អោយចូលគោលដៅ ដើម្បីត្រួតពិនិត្យ មិនមានការពិន័យ គ្រាន់តែពន្យល់អោយ
ម្ចាស់ទៅចុះបញ្ជីស្នើសុំផ្លាកលេខ តាមច្បាប់”។