លោក K01 បានចេញមុខបកស្រាយ អាហារដ្ឋានមួយកន្លែងកោមិនដាក់ទឹក ដោយខ្ចងស្ងោរមួយចាន និងឆាគ្រឿងមួយចាន អស់ ១០មុឺនរៀល ដោយលោកបាននិយាយថា

ប្រិយមិត្ដ និងមហាជនប្រាកដជាបានស្គាល់ច្បាស់ រួចមកហេីយ លោក K01 ដែលលោកគឺជា ចាងហ្វាង សារព័ត៌មាន Satawath fc20 និងជាអ្នកសារព័ត៌មានមួយ រូប ដែលហ៊ាននិយាយរិះគន់ចំៗ ខ្លាំងៗមិនសំចៃមាត់ នៅក្នុងបណ្តាញសង្គមហ្វេសបុក ហេីយលោកក៏មាន អាជីវកម្ម ពុះ ដីឡូលក់ ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួញរបស់លោកផងដែរ។

យ៉ាងណាមិញ កាលពីរសៀលថ្ងៃម្សិលមិញនេះ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ លោកបានអញ្ចើញទៅញ៊ាំអី អាហារដ្ឋាន
មួយកន្លែង ដោយលោកបានប្រាប់ឱ្យដឹងថា៖”K01ឈប់ចូលរហូតម៉ង កោរមិនដាក់ទឹកបែបនេះ សួរអ្នកហូបខ្យង តើខ្យងថ្លៃបែបនេះមែនទេ ខមិនម្នាក់មួយផង។ គិតថារកមិនសូវបាន មិនហ៊ានកម៉ុងត្រី មាន់អីទេ សុំត្រឹមតែខ្យងដល់ពេលគិតលុយ ខ្យងស្ងោរមួយចាន ឆាគ្រឿងមួយចាន បាយមួយឆ្នាំង ទឹកសុទ្ធពីរដប អស់ជាង ១០០,០០០រៀល”។

ដោយឡែកបន្ទាប់ពីមហាជនមួយចំនួន បានឃើញការបង្ហោះរបស់លោកទាក់ទងចំពោះរឿងខាងលើរួចមក ស្រាប់តែមហាជនបានរិះគន់ទៅកាន់លោកថា៖”នេះជាការសម្ដែង ហើយខ្លះទៀតបានថា គ្រាន់តែតម្លៃប៉ុណ្ណឹងសោះថ្លៃដែរ ហើយក៏មានខ្លះទៀតថា ពេលហៅខ្យងយកមកញ៊ាំនឹង មិចអត់មើលពីតារាងតម្លៃមុខម្ហូបទេ”?

ជាមួយគ្នានេះផងដែរ ក្នុងខណៈពេលនេះ ថ្ងៃទី០៤ ខែកក្កដា នេះ រូបលោកក៏បានបង្ហោះវីដេអូ ឆ្លើយតបទៅមតិរិះគន់ខាងលើនេះវិញ ហើយថែមទាំងបានធ្វើការបកស្រាយ កុំអោយមានការយល់ច្រឡំ និងបានភ្ជាប់សារមួយឃ្លាថា៖”K01សូមបកស្រាយ រឿងស៊ីខ្យងអស់ជាង ១០០,០០០រៀលបន្ដិច ខ្លាចបងប្អូនយល់មានការច្រលំ”។

សូមទស្សនាវីដេអូខាងក្រោម