ទស្សនា​ទិដ្ឋភាព​ទឹកភ្លៀង​ជន់លិច​ក្នុង​ខេត្ត​ ព្រះសីហនុ​ និង​​ប្រទេស​ជប៉ុន​ ដែលពិតជា​រន្ធត់​ខ្លាំង​ណាស់​ មានរូប​ភាព​

ភ្លៀងធ្លាក់មួយមេធំ ចាប់ពីពេលយប់រហូតមកដល់ជិតថ្ងៃត្រង់ កាលពី​ថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ​ បានបង្កអោយតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចជាផ្នែកខ្លះនៅតាមផ្លូវឯករាជ្យ និងភូមិដ្ឋានរបស់​ប្រជាពលរដ្ឋខ្លះទៀត បានទទួលរងនូវ​ទឹកជន់លិចជាខ្លាំង​ ដោយសារតែ​ជំនន់ទឹកភ្លៀងនេះ។

យ៉ាងណាមិញ​ ភ្លៀងបានបន្តធ្លាក់ខ្លាំងនៅក្រុងព្រះសីហនុ​ នារសៀលថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០១៩នេះ ដែលបានបណ្តាលអោយតំបន់ទំនាបមួយចំនួន​ រងការជន់លិចបន្តទៀត​ ដោយទឹកភ្លៀង ក្នុងនោះពលរដ្ឋមួយចំនួន​ ដែលលំនៅដ្ឋានមានទឹកលិច​ កំពុងជួបការលំបាកជាខ្លាំងផងដែរ។

ដោយឡែក​ បេីយេីងក្រឡេកមកមេីល​ពី​គ្រោះធម្មជាតិ​នៅ​ប្រទេស​ជប៉ុន​វិញ​ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ​ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​ជម្លៀស​អ្នកស្រុក​ប្រហែល ៨៥ម៉ឺន​នាក់ ចាក​ចេញពី​លំនៅឋាន​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ ក្រោយ​ពីទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​ព្យុះ​ និងកំលាំង​ទឹកភ្លៀង​ដ៏​ខ្លាំងក្លា​នោះ។

សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​ទំហំ​ខូចខាត​ក្រោយ​ខ្យល់ព្យុះ និង ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃទី២ ខែកក្កដា នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន​ គឺមិនទាន់មានការ​បញ្ជាក់​ច្បាស់​នៅឡេីយនោះទេ​ ខណៈដែល​ក្រុម​អ្នក​សង្គ្រោះ​កំពុង​មានការខិតខំក្នុង​ប្រតិបត្តិការ​នេះ។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​រូបភាព​ទាំងនេះ​ដូច​តទៅ​។