ពិតទេ កញ្ញា ទេព បូព្រឹក្ស បានសម្រេចចិត្តចាកចេញពីផលិតកម្មហង្សមាស បន្ទាប់ពី

បេីនិយាយ​ពី​កញ្ញា​ ទេព​ បូព្រឹក្ស​ ប្រិយមិត្ត​ជាច្រើន​ ប្រាកដ​ជា​ស្គាល់​ច្បាស់​រួច​មកហើយ​ ដែលមួយរយៈពេលចុងក្រោយនេះ​ តារាចម្រៀង​ស្រី​ដ៏​ស្រស់​ស្អាត​ក្នុង​ផលិតកម្ម​ហង្សមាស​ រូប​នេះ​ ហាក់បីជាមានភាព​លេចធ្លោ​ជាខ្លាំង​ មិនថាតែ​រូប​សម្រស់​ និង​បទចម្រៀង​នោះទេ​ សុទ្ធតែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​។

ស្របពេលប្រជាប្រិយភាពតារាស្រីល្បីឈ្មោះរូបនេះ​កំពុង​តែមានការ​ផ្ទះកក្រេីក​ឡេីងនោះ​ ស្រាប់តែលេចធ្លាយដំណឹងថា​ កញ្ញា បានសម្រេចចិត្តដើរចេញពីផលិតកម្មហង្សមាសហើយ​ បន្ទាប់ពីចប់កុងត្រា​។ ចំពោះ​ការសម្រេច​ចាកចេញ​នេះ​ បន្ទាប់​ពី​គូស្នេហ៍​ លោក​ G-Davith បានចាកចេញកាលពី​ជាងមួយឆ្នាំមុននោះ។

សូម​ជម្រាប​ផងដែរ​ថា​ កុងត្រារវាងកញ្ញា ទេព បូព្រឹក្ស និងផលិតកម្មហង្សមាស គឺត្រូវបានផុតកំណត់ហេីយ​ ចាប់តាំងពីអំឡុងសប្តាហ៍មុនមកម្ល៉េះ​ ក្នុង​នោះដែរ​ជាធម្មតាក្រុមហ៊ុននឹងចុះកិច្ចសន្យាបន្តមុនពេលដាច់កិច្ចសន្យាចាស់ ប៉ុន្តែការមិនបន្តកិច្ចសន្យាថ្មីនេះ​ ហាក់បង្ហាញពីភាពមិនអើពើសម្រាប់តារាចម្រៀង ទេព បូព្រឹក្យ។

យ៉ាងណាមិញ​ ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​នេះ​ នៅមិនទាន់មានការ​បញ្ជាក់​ពី​ផលិតកម្ម​ និង​កញ្ញា​ ទេព​ បូព្រឹក្ស​ ជាម្ចាស់​សាមុីខ្លួន​នៅឡេីយនោះទេ​ តែបេីទោះជាយ៉ាងនេះក្តី​ ក៏មាន​មតិ​មហាជន​បានមានការ​សន្និដ្ឋាន​ថា​ នាងក៏នឹងក្លាយជាតារាចម្រៀងឯករាជថ្មីមិនខុសពីគូស្នេហ៍នាងនោះទេ។