ក្រោយពីលោកផែង វណ្ណៈ ត្រូវបានបញ្ចេញពីក្រុមការងារគណបក្សប្រជាជនកម្ពុជា រួចមក ស្រាប់តែលោកផែង វណ្ណៈ បានមានប្រសាសន៍ថា

នៅខណៈពេលមុននេះបន្ដិច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានចេញសេចក្តីសម្រេចមួយ ដោយបញ្ចេញលោក ផែង វណ្ណៈ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

នេះបើយោងតាមរយៈសេចក្ដីសម្រេចមួយ ដែលសម្ដេចក្រឡាហោម ស ខេង បានចុះហត្ថលេខា នៅ
ខណៈពេលមុននេះបន្ដិច។ យ៉ាងណាមិញ ក្រោយពីលោក ផែង វណ្ណៈ បានទទួលបានការសម្រេចពីថ្នាក់ដឹកនាំរួចមក ស្រាប់តែមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានបង្ហោះសារគាំទ្រចំពោះការសម្រេចរបស់ថ្នាក់ដឹកនាំ ដោយមានខ្លឹមសារថា៖

“សម្ដេច​ក្រ​ឡាហោម​ ស​ ខេង​ អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​ គណបក្សប្រជាជន​កម្ពុជា​ខេត្ត​ព្រៃវែង​ បានសម្រេច​បញ្ចេញ​ ខ្ញុំបាទ​ពី​ក្រុម​ការងារ​គណបក្សប្រជាជន​កម្ពុជា​ឃុំ​ព្រៃឃ្នេស​ ស្រុក​មេសាង​ ខេត្ត​ព្រៃវែង​។ ខ្ញុំបាទ​សូមគាំទ្រ​ការសម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​។ ទោះបី​ខ្ញុំនៅជាពលរដ្ឋសាមញ្ញក៏ដោយអោយតែខ្ញុំនៅមានដង្ហេីម​ ខ្ញុំនៅតែបន្តបំរេីប្រជាជន​និង​ ប្រទេស​ជាតិ​របស់​ខ្ញុំតាមធនធាន​និង​លទ្ធភាព​​ដដែល​“។

For More Videos Amazing