ក្រោយពីមានភ្លៀងធ្វើអោយមានទឹកលិច នៅតាមតំបន់ខ្លះក្នុងខេត្តព្រះសីហនុរួចមក ទៅមុខទៀតគឺនឹងលែងមានទៀតហើយ ដោយរដ្ឋបាលខេត្ត នឹងអនុវត្ត

រដូវ​វស្សា​បានឈានចូលមកដល់ហេីយ​ ក្នុង​នោះដែរ​ក៏មានតំប​ន់មួយចំនួនក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​ទទួល​រង​នូវឥទ្ធិពល​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​ ដែល​បង្ក​ឲ្យ​មាន​មាន​ទឹកជន់លិច​ថែម​ទៀត​ផង​។ ចំពោះ​បញ្ហា​នេះ​ ត្រូវ​បាន​មានការ​យកចិត្ត​ទុកដាក់​ជាខ្លាំង​ ពី​ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​។

បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​គណនី​ហ្វេសបុក​ផេកឈ្មោះ​ ប្រជាជន​ ខេត្ត​ព្រះសីហនុ​ បានមានការ​បញ្ជាក់រៀបរាប់​ឲ្យ​ដឹង​ថា​៖​ «បងប្អូនតែងរអ៊ូ បញ្ហាមានភ្លៀង មានទឹកលិច, ទៅមុខទៀតលែងមានហើយ រដ្ឋបាលខេត្ត នឹងអនុវត្តតាមបទដ្ឋានបច្ចកទេស និងច្បាប់។

សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ច មន្រ្ដីជំនាញ។ រដ្ឋបាលខេត្តព្រះសីហនុ នឹងប្រើវិធានការផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលរំលោភយកដីចំណីមាត់អូរ និងប្រឡាយ ធ្វើកម្មសិទ្ធិខុសច្បាប់ ដើម្បីឈានទៅរំដោះទឹកជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំងមកម្តងៗ»។

គួររំលឹក​ផងដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ខេត្តព្រះសីហនុ​ ត្រូវ​បានទទួល​រងនូវ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ដោយមានភ្លៀងធ្លាក់អស់ជាច្រេីន​ម៉ោង​ និង​បានបង្កឲ្យមានការ​ជន់លិច​ទឹកនៅតាមតំបន់មួយចំនួនក្នុង​ខេត្តព្រះសីហនុ​ ហេីយ​ក៏ត្រូវ​បាន​អជ្ញាធរចុះ​ជួយស្តារ​ និង​រំដោះ​ទឹកភ្លាមៗផងដែរ។