ក្រោយពីតារា​ TikTok ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចមក ម្នាក់ៗនាំគ្នាសើចចំអកដាក់នាងគ្រប់គ្នា តែនៅពីក្រោយខ្នងវិញនាងធ្លាប់បានជួយ អ្នកទីទាល់ក្រអ្នកមានជំងឺច្រេីនណាស់

កាលពី​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ បេីយោងតាមរយៈប្រភព​ព័ត៌មាន​ពីគេហទំព័រ ហ្វេសប៊ុកផេកជាផ្លូវការរបស់ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថផ្ទៃប្រទេស បានធ្វេីការបង្ហាញមុខនូវជនល្មើសប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។

ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏យ៉ាងខ្លាំងទៅដល់មហាជននោះ ចំពោះការឃាត់ខ្លួនមនុស្សចំនួន ១១នាក់នោះ គឺមានម្នាក់នៅក្នុងចំណោមនោះ ជាតារា ក្នុងបណ្ដាញសង្គម តិកតុក Tik Tok ដែលនាងមានគណនីឈ្មោះថា Kelly Kelly។​ ចំពោះ​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បានមានការ​ភ្ញាក់ផ្អើល​ និង​ហួស​ចិត្ត​ជា​ខ្លាំង​ ដែលមិនគួរណា​ រូប​នាងមានការ​ពាក់ព័ន្ធ​ចំពោះ​ករណី​នេះទាល់តែសោះ។

យ៉ាងណាមិញ​ ព្រះតេជគុណ​ សក្កដា​ សុភ័ណ្ឌ​ ក៏បាន​មាន​សង្ឃដីកានៅ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ថា​៖​«អាត្មាផុសនេះ ចង់និយាយពីអ្នកដែរសើចគាត់! គាត់ជួយការងារសប្បុរស ជួយអ្នកទីទាល់ក្រ​ អ្នកមានជំងឺច្រេីនណាស់ និងធ្វើបុណ្យច្រើនណាស់​ បើនិយាយទៅអ្នកសើចគាត់ហ្នឹង​ ស្រួលមិនស្រួលធ្វើបុណ្យមិនដល់គាត់ផង ចុះពេលគាត់ធ្វើបុណ្យនោះ​ ហេតុអីមិនឃេីញមានអ្នកស៊ែរផង…។

ណាមួយអ្នកខ្លះ​ មិនស្គាល់គេទេ​ ដូច្នេះកុំសេីចយំគេអី…ពេលគេមានរឿងនោះ​ ចុះបើគាត់ធ្វើខុសម្ដងហើយចាំទៅជាន់គាត់ថែមដល់ណាទៀត យើងត្រូវយកចិត្តគាត់​ មកដល់ចិត្តយើងវិញ​ មើលចុះបើរឿងហ្នឹងមកដល់បងប្អូនកូនចៅយើងវិញ​មើល​ តើយើងគិតយ៉ាងណា? អាត្មាសុំទៅបានទេ​ ឈប់ជាន់គាត់ទៀតទៅ ចុះបើថ្ងៃណាមួយ​ គាត់គិតខ្លីទៅវិញម៉េច ពួកយើងគួរតែនិយាយលើកទឹកចិត្តគាត់វិញថា​ ថ្ងៃក្រោយឈប់ធ្វើចឹងទៀតទើបល្អ សូមអរព្រះគុណ និង សូមអរគុណ»។