នៅចាំប្អូនស្រី​ ឌុំ​ រីដា ទេ ពេលនេះគឺគម្រប់ខួបបុណ្យ១០០ថ្ងៃរបស់ប្អូនស្រីហើយ ស្រាប់តែបងស្រី​បង្កើត​នាងបាន​បង្ហោះ​សារ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា

វាពិតជារឿងមួយដ៏គួរឲ្យសង្វេគខ្លាំងណាស់ ដែលកាលពី​កន្លងទៅ​នេះ សិស្សនិស្សិតស្រី ដ៏ពូកែម្នាក់ ត្រូវ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ដោយសារតែរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF 7777 បានបេីកបរយ៉ាងសាហាវ​ និងបានប្រល័យយកជីវិតមនុស្សល្អទាំងបែបនេះ។

គួររំលឹក​ផងដែរ​ថា​ សិស្ស​និស្សិត​ស្រី​ដែលជា​ជនរងគ្រោះ​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ខាងលេីនេះ​មានឈ្មោះ​ ឌុំ រីដា អាយុ ២២ឆ្នាំ រស់នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ហេីយ​ រីដា​ គឺជាសិស្សពូកែម្នាក់ដែលជាប់អាហារូបករណ៍សិក្សាឥតបង់ថ្លៃនៅឯសកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន អតីតសាលាហ្សាម៉ាន់។

ដោយ​ឡែក​ រហូត​មកដល់ថ្ងៃនេះ​ គឺ​ជាថ្ងៃនៃ​ពិធី​បុណ្យ​ប្រារព្ធ​ខួប​១០០ថ្ងៃរបស់​ប្អូនស្រី​ ក្នុង​នោះដែរ​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​​ ​នៅតែមានការ​រន្ធត់​ និង​ក្តុកក្តួល​ឥតឧបមា​ ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​​ព្រៃផ្សៃ​មួយនេះ​ បេីទោះបីជា​វាបាន​កន្លង​ផុត​ទៅ​អស់​រយៈ​ប៉ុន្មាន​ខែ​ហេីយ​ក៏ដោយនោះ។

យ៉ាងណាមិញ​ បងស្រី​បង្កើត​របស់​ប្អូន​ស្រី​ ឌុំ​ រីដា​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vanneth Dum ក៏បាន​បង្ហោះសារ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា៖«ខួប១០០ថ្ងៃប្អូន សូមកើតជាតិក្រោយ អោយឆ្លាតដូចជាតិហ្នឹង ហើយមានវាសនាល្អ អាយុវែងណាប្អូន»។

គួររំលឹក​ផងដែរ​ថា​ កាលពីវេលាម៉ោងប្រមាណ ១:២០នាទី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩​ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង បណ្ដាលឱ្យនារីវ័យក្មេងម្នាក់ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ​ ដែលស្ថិត​នៅ​នៅចំណុចផ្លូវ ៣១៧ កែងផ្លូវ ៥២៨ ក្នុងចំណុចសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

For More Videos Amazing