ស្ពឹកមុខតែម្តង តាប៊ុយ និងឪក សុគន្ធកញ្ញា រួមដៃគ្នាថាអោយ កុសុម៉ា អំពីរឿងទៅញាំការ ដោយមិនចងដៃគេ ហើយថែមទាំង

ប្រិយមិត្ដបានដឹងហើយថា ចំពោះពិធីមង្គលការរបស់ អ្នកនាង ឱក សុគន្ធកញ្ញា រួមជាមួយលោក អុឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មរស្មី ហង្សមាស ដោយមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ថ្នាក់ដឹកនាំកំពូល រួមជាមួយលោក ឧកញ៉ា និងមិត្ដភក្ដិក្នុងសង្គមសិល្បៈ ដែលបានធ្វើឲ្យពិធីមួយនេះកក្រើតពេញផ្ទៃប្រទេសតែម្ដង។

យ៉ាងណាមិញ ក្រឡែកមកមើលលើសម្លៀកបំពាក់ បូករួមជាមួយការតុបតែងជូនកំពូលតារាចម្រៀងស្រីជួរមុខ ក្នុងប្រទេសកម្ពុជាយើងនេះវិញនោះគឺ អ្នកនាង ឱក សុគន្ធកញ្ញា បានប្រើប្រាស់សុទ្ធតែជារបស់ម៉ាក់ដែលមានតម្លៃថ្លៃៗ បូករួមជាមួយឈុតគ្រឿងអលង្ការ ដែលតម្រូវទៅតាមឈុតសម្លៀកបំពាក់វិញនោះ គឺមានតម្លៃរហូតទៅរាប់សែនដុល្លារឯណោះ។

ដោយឡែកស្រាប់តែពេលថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញាបានអញ្ចើញចូលរួមកម្មវិធីមួយ ក្នុងប៉ុស្ដិ៏ទូរទស្សន៏ MYTV ដែលមានកញ្ញា កុសុម៉ា រួមជាមួយ តាប៊ុយ ជាពិធីករ ហើយក្នុងទិដ្ឋភាពវីដេអូនោះ អ្នកនាង ឱក សុគន្ធកញ្ញា និងតាប៊ុយ បានបាញ់ កញ្ញា កុសុម៉ា ចំពោះរឿងចំនងដៃ ដែលធ្វើឲ្យកម្មវិធីមួយនេះ សើចផ្អើលឆាកតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម