សូមប្រុងប្រយ័ត្នផងបងប្អូន ប្រទេសកម្ពុជាយើងរងឥទ្ធិលព្យុះឈ្មោះ ម៉ាន់ ដែលជាហេតុបង្កអោយ

នៅខណៈពេលមុននេះបន្ដិច ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាព អាកាសធាតុ ដែលនឹងមានបាតុភូតកើតឡើងនៅរយៈពេលប៉ុន្មានថ្ងៃទៀតនេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនោះ៖

“វិសម្ពាធទាប ដែលមានកើតនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្ដន៏ទៅជាកូនព្យុះទី៤ (Tropical Storm) មានឈ្មោះ ម៉ាន់ (MUN)។ ព្យុះនេះ និងបន្ដដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រ តុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធវិញ នៅពេលឡើងគោក នៅខាងត្បូង ប្រទេសចិន នៅវេលាយប់ឆ្លង ចូលថ្ងៃទី០៥ ខែកក្កដា។

ព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេ តែមានឥទ្ធិពលដូចតទៅ៖ ទី១ ខេត្ដជាប់តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដី ទាំងលើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំ។ ទី២ ខេត្ដនៅតំបន់ខ្ពង់រាបឦសានភាគខាងកើតជាប់ប្រទេសវៀតណាម មានភ្លៀងបន្ដធ្លាក់ច្រើន។

ទី៣ បណ្ដាខេត្ដភាគកណ្ដាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ ហេតុនេះ សូមសាធារណៈជនជ្រាបជាព័ត៍មាន និងបន្ដការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្ដាបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ អវិជ្ជមាន ដូចបានជម្រាបជូនខាងលើ”។