ពិតជាសកម្មមែន ឯកឧត្តម គួច ចំរើន ខណៈពេលបានចុះទៅពិនិត្យអាគារកំពុងតែសាងសង់ជាច្រើន ដោយផ្ទាល់

កាលពី​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាស ចូលកាន់តំណែង​ ឯកឧត្ដម​ គួច​ ចំរើន​ ជាអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

ក្រោយ​ពីបាន​ចូលកាន់តំណែង​បាន​ប៉ុន្មាន​​ថ្ងៃ​រួច​មក​ គេសង្កេត​ឃើញថា​ ឯកឧត្ដម​​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ បានមានការ​អញ្ជើញ​ចុះ​ពិនិត្យ​នៅតាម​តំបន់​ឆ្នេរ​សមុទ្រ​ និង​បាន​ដាក់​បញ្ជា​រ​យ៉ាង​តឹងរ៉ឹង​ចំពោះ​មន្រ្ដី​ក្រោមឱវាទ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ និងគ្រោងដោះស្រាយចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ជាដើម។

ដោយឡែក​ នាថ្ងៃ​ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ រួមជាមួយ​មន្រ្ដី​ជា​ច្រើន​រូប​ បានចុះត្រួតពិនិត្យការដ្ឋានសំណង់នានាជាច្រេីនក្នុងខេត្តព្រះសីហនុ​ ក្នុង​គោលបំណង​ទប់ស្កាត់​ចំពោះ​សំណង់​គ្មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ និង​រក្សា​សុវត្ថិភាព​កុំឲ្យ​មាន​ឧបទ្ទវហេតុ​។