គួរអោយអាណិតណាស់ កីឡាករប្រដាល់ ព្រឿង សុជាតិ មិនដែរទៅប្រកួតនៅថៃ ទៅជាលេីកដំបូង ហេីមមុខ បែកច្រមុះ ដល់ពេលប្រកួតចប់សល់លុយតែ

ប្រិយមិត្ដមួយចំនួនជាអ្នកនិយមចូលចិត្ដ តាមដាមរាល់ការប្រកួកក្នុងវិស័យប្រដាល់ ប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ នៅកីឡាករ ព្រឿង សុជាតិ ហើយ ដែលកាលពីពេលថ្មីៗនេះ រូបគេបានចេញទៅធ្វើការប្រកួតនៅឯទឹកដីប្រទេសថៃ ប៉ុន្ដែដែលជារឿងដ៏គួរឲ្យខ្លោចចិត្ដជាទីបំផុតនោះ នៅពេលប្រកួតចប់រួចរាល់មកប្រទេសកម្ពុជាវិញ រូបគេនៅសល់លុយតែ ៦០០បាត តែប៉ុណ្ណោះ។

ទាក់ទងចំពោះរឿងខាងលើនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Them SeangHai បានសរសេររៀបរាប់ប្រាប់ឱ្យមហាជនបានដឹងថា៖”ហេីមមុខ បែកច្រមុះ មិនដែរទៅប្រកួតនៅថៃទៅជាលេីកដំបូងគ្រាន់តែថ្លៃធ្វេីប៉ាសស្ព័រគ្រប់ល្មមម៉ាសងគេ អ្នកណាមិនអាណិត បេីប្រកួតចប់សល់លុយតែ៦០០បាត បេីគិតជាលុយ

ដុល្លារមិនគិតទឹកស្មេីរ១៥ដុល្លារ ទៅវិញល្មមគ្រប់លុយទិញថ្នាំផឹក ប្រកួតបានល្អដែរបានស្មេីរកីឡាករថៃ ក្រោយចប់ពីការប្រកួតសល់លុយតែប៉ុណ្ណឹង រកឯងផ្ញេីរទិញអាវមួយលីអូមួយមិនបានម៉ង ជីវិតអ្នកប្រដាល់តែប៉ុណ្ណឹងបងប្អូនអេីយ៦០ភាគរយទៅហេីយដែរមានជីវភាពខ្វះខាត ប្រកួតចប់ពីកម្មវិធី Super Champ គឺសល់លុយ១៥ដុល្លារ ព្រឿង សុជាតិ ជួយម្នាក់១០០០រៀលទៅបងប្អូនគ្រែងបានទិញថ្នាំលេប មិនមែននិយាយឌឺគ្នាឯងទេណាតែនេះនិយាយពិតមែនណា ឈឺសាច់ចង់ងាប់គ្រាន់តែថ្លៃសងគេអស់ល្មម មានឧកាសចាំជួបគ្នា ស៊ូៗ”។