សូមបងប្អូនជួយស៊ែរបន្តផង អាណិតបងទាំងពីរនាក់ណាស់ កូន២នាក់ត្រូវបានបាត់ខ្លួន ដោយមិនដឹង

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានជួបសំភាសន៏ជាមួយបុរស និងស្រ្ដីម្នាក់ ដែលបានបាត់កូនស្រីរបស់ខ្លួនអស់រយៈពេល ១៦ថ្ងៃមកហើយ ព្រោះកូនស្រីរបស់គាត់ បានមករស់នៅទីក្រុងភ្នំពេញ ដោយធ្វើការអោយគេ ស្រាប់តែថៅកែនោះ បានតេមកប្រាប់គាត់ថា កូនស្រីរបស់គាត់បានបាត់ខ្លួនហើយ។

បើតាមរយៈបុរសជាឪពុក បាននិយាយរៀបរាប់ប្រាប់ឱ្យមហាជនដឹងថា៖”កូនស្រីរបស់ខ្ញុំ មានឈ្មោះ ចិន រ៉ានី មានអាយុ១៧ឆ្នាំ ដែលមានស្រុកកំណើត នៅខេត្ដកំពុងធំ។ មុនដំបូងនាងបានមកធ្វើការនៅទីក្រុងភ្នំពេញ រយៈពេល២ខែមកហើយ។ ចំពោះមូលហេតុ ដែលគាត់បានដឹងថាបាត់កូនស្រីរបស់គាត់ ព្រោះតែថៅកែ ដែលកូនស្រីរបស់គាត់បម្រើការងារនោះ បានប្រាប់ថាបាត់កូនស្រីចេញពីកន្លែងធ្វើការហើយ តើមានឃើញកូនស្រីរបស់លោកទៅផ្ទះដែរឬទេ? ភ្លាមៗនោះ លោកក៏បានឆ្លើយតបទៅវិញថា មិនឃើញនោះឡើយ ទើបបណ្ដាលធ្វើឲ្យលោកសម្រេចចិត្ដរកលោក K01 ប្រកាសស្វែងរកកូនស្រីរបស់លោកបែបនេះទៅ”។

ក្នុងនោះផងដែរ លោក K01 ក៏បានអំពាវនាវដ៏មហាជន អោយជួយស៊ែរចែកចាយបន្ដផង ដើម្បីឲ្យឆាប់យុវតីខាងលើនេះ ដើម្បីឲ្យនាងបានទទួលដំណឹងដែលឪពុកម្ដាយរបស់នាងខិតខំស្វែងរកនាង អោយត្រលប់មកផ្ទះវិញ ដោយលោក K01 បានសរសេរយ៉ាងដូច្នេះថា៖”K01ពិតជាអាណិតបងទាំងពីរនាក់ណាស់ចុះបងប្អូនវិញជួយស៊ែរម្នាក់មួយផង បាត់កូនពីរនាក់ ពីផ្ទះថៅកែនៅភ្នំពេញដោយមិនដឹងទៅណា អោយប្រាកត់ សង្ឃឹមថាបងៗម្ចាស់ផេកមួយចំនួនជួយផ្សព្វផ្សាយបន្តផង”។

សូមទស្សនាវីដេអូខាងក្រោម