គួរអោយសង្វេគខ្លាំងណាស់ ទិដ្ឋភាពបញ្ចុះសព ក្មេងស្រីអាយុ២ឆ្នាំ ដែលត្រូវក្រពើហែកសុី សល់តែលលាក្បាល ឃើញគួរអោយស្រណោះខ្លាំងណាស់

ប្រិយមិត្ដបានដឹងហើយ ចំពោះសោកនាកម្មដ៏សែនក្រៀមក្រំមួយ ដែលកើតឡើងកាលពីម្សិលមិញ ដោយបានធ្វើឲ្យមហាជនជាអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក មានការតក់ស្លុតយ៉ាងខ្លាំង ដោយក្រុមគ្រួសារមួយជាអ្នកចិញ្ចឹមសត្វក្រពើ ត្រូវបានសត្វក្រពើហែកសុី កូនស្រីរបស់ខ្លួន ព្រោះតែរវល់នឹងការងារ បានទុកកូនស្រីចោលត្រឹមតែរយៈពេល ១០នាទីតែប៉ុណ្ណោះ ធ្វើអោយកូនស្រីមានអាយុត្រឹមតែ២ឆ្នាំ ត្រូវក្រពើហែកសុីស្លាប់យ៉ាងអាណោចអធ័មបំផុត។

ចំពោះហេតុការណ៏ដ៏សែនរន្ធត់នេះផងដែរ ដែលក្មេងស្រីត្រូវបានក្រពើហែងសុី ព្រោះតែធ្លាក់ចូលអាងក្រពើនេះ ត្រូវបានស្គាល់អត្ដសញ្ញាណ ដែលកុមារីរូបនេះ មានឈ្មោះ រម៉ រដ្ឋនារី មានអាយុ ២ឆ្នាំ កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ហើយចំពោះហេតុការណ៏នេះ កើតឡើងស្ថិតនៅក្នុងខេត្តសៀមរាប ក្រុងសៀមរាប ឃុំសៀមរាប ភូមិពោធិបន្ទាយជ័យ កាលពីវេលាម៉ោង ១០ព្រឹក។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមីងរបស់កុមារី រម៉ រដ្ឋនារី ដែលត្រូវបានក្រពើហែកសុីនោះ បានបង្ហោះទិដ្ឋភាពបញ្ចុះសពក្មួយស្រីរបស់ខ្លួន ដោយនៅក្នុងទិដ្ឋភាពនោះពោលពេញទៅដោយទុក្ខសោក និងភាពក្រៀមក្រំយ៉ាងខ្លាំង ព្រោះតែត្រូវបានបាត់បង់សមាជិកគ្រួសារ ព្រោះតែរឿងរន្ធត់បែបនេះឡើយ។ ក្នុងនោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ក៏បានសរសេរសារភ្ជាប់មួយឃ្លា ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ក្មួយស្រី មីងនឹកក្មួុយស្រី”។