ក្តៅៗ ទីបំផុតស្គាល់មុខមាត់ក្មេងស្រីអាយុ២ឆ្នាំ ដែលត្រូវបានក្រពើហែកសុីនោះហើយ ពិតជាគួរអោយស្រណោះណាស់

ប្រិយមិត្ដបានដឹងហើយ ដែលខណៈពេលមុននេះបន្ដិច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ សោកនាកម្មដ៏សែនក្រៀមក្រំមួយបានកើតឡើង ដោយក្រុមគ្រួសារមួយជាអ្នកចិញ្ចឹមសត្វក្រពើ ត្រូវបានសត្វក្រពើហែកសុី កូនស្រីរបស់ខ្លួន ព្រោះតែរវល់នឹងការងារ បានទុកកូនស្រី ដែលទើបតែមានអាយុត្រឹមតែ២ឆ្នាំ បណ្ដាលធ្វើឲ្យស្លាប់យ៉ាងអាណោចអធ័ម។

ចំពោះហេតុការណ៏ដ៏សែនរន្ធត់នេះ បានកេីតឡេីងនៅក្នុងខេត្តសៀមរាប ក្រុងសៀមរាប ឃុំសៀមរាប ភូមិពោធិបន្ទាយជ័យ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ដោយឡែក បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានប្រាប់ឱ្យដឹងថា៖”កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧”។

ទន្ទឹមនឹងនោះផងដែរ ឪពុកកុមារីរងគ្រោះបានប្រាប់ឱ្យដឹងថា៖”នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ”។