សង្វេគខ្លាំងណាស់ ប៉ាម៉ាក់រវល់ធ្វើការទុកកូនអាយុ2ឆ្នាំចោល កូនធ្លាក់ចូលក្នុងអាងក្រពើ ហែកសុីសល់តែលលាក្បាល

បើនិយាយពីសត្វក្រពើ លោកអ្នកច្បាស់ជាខ្លាចហើយមើលទៅ ព្រោះវាជាសត្វដែលសុីសាច់ស្រស់ជាអាហារ ដូច្នេះហើយសត្វប្រភេទនេះ មានសភាពកាចសាហាវខ្លាំងណាស់ ហើយវាក៏ជាប់ជាសត្វមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងផងដែរ នៅក្នុងពិភពលោករបស់យើងនេះ។

ដោយឡែកនៅខណៈពេលមុននេះបន្ដិច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ សោកនាកម្មដ៏សែនក្រៀមក្រំមួយបានកើតឡើង ដោយក្រុមគ្រួសារមួយជាអ្នកចិញ្ចឹមសត្វក្រពើ ត្រូវបានសត្វក្រពើហែកសុី កូនប្រុសរបស់ខ្លួន ព្រោះតែរវល់នឹងការងារ បានទុកកូនប្រុស ដែលទើបតែមានអាយុត្រឹមតែ២ឆ្នាំ បណ្ដាលធ្វើឲ្យស្លាប់យ៉ាងអាណោចអធម។

ក្នុងនោះផងដែរ ម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Hy Branon បានសរសេររៀបរាប់ប្រាប់ពីហេតុការណ៏ឲ្យដឹងថា៖”សង្វេគខ្លាំងណាស់ប៉ាម៉ាក់រវល់ធ្វើការ ទុកកូនអាយុ ២ឆ្នាំចោលកូនធ្លាក់ចូលក្នុងអាងក្រពើហែកសុីសល់តែលលាក្បាល សូមវិញ្ញាណខ័នក្មួយបានទៅកាន់សុគតិភព”។