សូមជួយស៊ែរបន្តផង បងប្រុសម្នាក់បានប្រាប់ពីល្បិច ដែលគេ​អាច​បណ្ដុះ​បញ្ញេី​ក្អែក​នៅ​ហ្នឹង​ភ្នែក​ឫស្សី និងកាប់​យក​មកបោកយើង ដោយគាត់បានរៀបរាប់ថា

មួយរយៈពេលប៉ុន្មានខែនេះ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក យើងឃើញមានការបង្ហោះចែកចាយជាច្រើន ចំពោះអ្នកដែលចង់ទិញបញ្ញេី​ក្អែកដុះ​លេី​ដេីម​ឫស្សី​ ឬភ្នែកឬស្សីដោះទល់គ្នា។ ទាក់ទងចំពោះរឿងខាងលើនេះ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុបុរសម្នាក់ ដែលគាត់មានឈ្មោះ Kian Chanreth បានលើកឡើងយ៉ាងដូច្នេះថា៖

“ខ្ញុំ​កេីត​នៅ​ក្បែរ​គុម្ព​ឫស្សី​ ធំ​ឡេីង​រស់​នៅ​ក្បែរ​គុម្ព​ឫស្សី​ដែរ​! ចង់​បាន​បញ្ញេី​ក្អែកដុះ​លេី​ដេីម​ឫស្សី​មែនទេ​ គេ​អាច​បណ្ដុះ​បញ្ញេី​ក្អែក​នៅ​ហ្នឹង​ភ្នែក​ឫស្សី​ ៦ខែ​ ទៅ​មួយ​ឆ្នាំ​ គឺ​អាច​កាប់​យក​មកបោកអ្នក​បាន​ហេីយ​! ចំពោះ​អ្នក​ដែល​ចង់​បាន​ភ្នែក​ឫស្សី​ទល់មុខ​គ្នា​ គេ​អាច​ទាញ​ពត់​ចងដូច​រូបភាព​ខាងក្រោម​បាន​ យ៉ាង​យូរ​ មួយ​ឆ្នាំ​ គេអាច​កាប់​មក​បោក​អ្នក​បាន​ហេីយ​។

បេី​ដេីម​ឫស្សី​ខ្លាំង​មែន​ វា​មិនឈរ​អោយ​អ្នក​កាប់​វាទេ! ហេីយ​បេី​វា​មាន​ឫទ្ធិ​មែន​ ពេល​មាន​ភ្លើង​ឆេះ​គុម្ព​ឫស្សី​ម្ដងៗ​ វា​ច្បាស់ជា​ប្រេី​យុទ្ធ​សិល្ប​ពន្លត់​អគ្គីភ័យ​នោះ​ហើយ​។​ សូម​អធ្យាស្រ័យ​ផង​បេី​និយាយ​ប៉ះ​ពាល់​ តែ​ខ្ញុំ​និយាយ​ឆ្ពោះ​ទៅ​តែ​អ្នក​បោកប្រាស់​ខ្មែរ​គ្នា​ឯង​ទេ​ តែ​បងប្អូន​ដែល​រកស៊ី​តាម​ជំនាញ​សមត្ថភាព​ខ្លួន​ឯង​ ខ្ញុំ​សុំ​សរសើរ​និង​ជូន​ពរ​ជោគជ័យ​“។