ភ្ញាក់ផ្អើលតែម្តង ដោយលោក Tony Jaa កែងឆេះជង្គង់ហោះ បានមកលេងប្រាសាទអង្គរវត្តរបស់យើង ដោយនិយាយភាសារខ្មែរយើង

កាលពី​ពេលថ្មីៗនេះ​ មហាជន​ជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ចំពោះ​វត្តមាន​របស់​លោក​ Tony Jaa ហៅ​កែងឆេះ​ លេីទឹកដី​ដ៏​សក្ត័សិទ្ធ​ ក្នុង​ប្រាសាទ​អង្គរវត្ត​ នាទឹកដីខេត្ត​សៀមរាប​ និងបាន​បញ្ចេញ​នូវ​ក្បាច់គុន​ដែល​រំលេច​ជាមួយ​ទេសភាព​ដ៏​ពិសិដ្ឋ​ គួរឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Tony Jaa​ ក៏អាចនិយាយជាភាសាខ្មែរបានទៀតផង​ ដោយលោកបាន​ច្រៀង​ចម្រៀង​ជា​ភាសា​ខ្មែរ​ទៅកាន់​បងប្អូន​ប្រជាជន​យើង​ នេះ​បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Sarorn Chuop​ ដោយបានមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖​

«រយៈពេល៣ថ្ងៃ ដើរលេងជាមួយគ្នា គាត់បានច្រៀងចំរៀងជាភាសារខ្មែរ អោយខ្ញុំស្តាប់ ហាក់ចង់ប្រាប់ថាគាត់ក៏ជាខ្មែរដែរ ពេលនោះធ្វើអោយខ្ញុំ នឹកឃើញពាក្យពូ និយាយថា បើខ្មែរយើងខ្លាំងនោះ អត្តសញ្ញាណខ្មែរនឹងត្រូវបាននិយាយពីបងប្អូនយើងខាងលើនិងខាងក្រោម hope to see you again later»។

សូម​ជម្រាប​ផងដែរ​ថា​ លោក​ Tony Jaa​ ឈ្មោះពិតហៅថា Thongdee Yeerum គ្រប់គ្នាស្គាល់គាត់ដំបូងតាម​រយៈ​សាច់រឿង​ “អ្នកប្រដាល់កែងឆេះជង្គង់ហោះ” ក្រោយ​មក​ក៏បាន​បោះជំហានចូលសម្តែងក្នុង​សាច់រឿង​ខ្សែភាពយន្ត​ហូលីវូដ​ជាមួយ​តារា​ល្បីៗ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​រូប រហូត​ទទួលបានឈ្មោះបោះ​សម្លេងខ្លាំងតែម្តង។