ទិដ្ឋភាពឯកឧត្តម គួច ចំរើន ចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ រីឯឧត្តម យន្ត មីន ឡើងផ្កាយ៤

នៅក្នុងខណៈពេលនេះផងដែរ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ?២០១៩ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលពិធីផ្ទេរតំណែងនេះ ត្រូវបានកំពុងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងខណៈពេលនេះផងដែរ ឯកឧត្ដម យន្ត មីន ដែលជាអតីតអភិបាលខេត្តព្រះសីហនុ ហើយស្នើសុំលាលែងពីតំណែងក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដំឡើងជា នាយឧត្ដមសេនីយ ផ្កាយមាស៤ និងជារដ្ឋលេខាធិការ ក្រសួងការពារជាតិ តាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីឧបទ្ទវហេតុ ដែលជាប្រវត្ដិសាស្រ្ដក្នុងប្រទេស កម្ពជារបស់យើង ដែលពុំដែលធ្លាប់ជួបប្រទះនោះ ត្រូវបានកើតឡើង នៅលើទឹកដីខេត្ដព្រះសីហនុ ដែលបានបាក់រលំអាគារកំពស់ ៧ជាន់ នៅក្នុងខណៈពេលម៉ោង ជិត៥ទៀភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបណ្ដាលធ្វើឲ្យកម្មករបម្រើការក្នុងការដ្ឋាន បាន

ទទួលរងរបួសចំនួន ២៦នាក់ និង២៨នាក់ទៀត បានស្លាប់បាត់បងជីវិតយ៉ាងសោកសង្វេគជាទីបំផុត។ ហើយភ្លាមៗនោះ ឯកឧត្ដម យន្ដ មីន បានស្នើសុំទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលាលែងពីតំណែងរបស់ខ្លួន ក្នុងការទទួលខុសត្រូវចំពោះរឿងសោកនាកម្មនេះ រួចសម្ដេចតេជោ ក៏បានផ្ទេរភារកិច្ច និងបានតែងតែឯកឧត្ដម គួច ចំរើន ដែលជាអភិបាលខេត្ដកំពុងចាម ធ្វើជាអភិបាលខេត្ដ ព្រះសីហនុ ជំនួសតំណែងឯកឧត្ដម យន្ដ មីន វិញ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing