ស្អាតកប់ Honda Super Cup​ ស៊េរីឆ្នាំ២០១៩​ ទេីប​នឹងចេញថ្មី​ ដែលមានតម្លៃរហូតដល់​

កាន់តែ​ពិសេស​ជាមួយ​ Honda Super Cup​ ស៊េរីថ្មី​ឆ្នាំ២០១៩​ ទេីប​នឹងចេញ ដែលត្រូវ​​បានផលិតថ្មីទំនើបជាងមុនបន្តិច​ ដូចជា មានកន្លែងដេរបញ្ចោះម៉ាស៊ីន​ និងប្រើសោរទំនើប ហេីយ​លើសពីនេះទៀតនោះ​ វាក៏មានចង្កិះលេខធម្មតា​ បូករួមនិងចង្កឹះលេខស្វ័យប្រវត្តិនៅជាមួយគ្នាតែម្តង​ ។

សូម​ជម្រាប​ផងដែរ​ថា​ ចំពោះ​អាគុបដែលទេីបនឹងចេញថ្មីនេះ​ មានម៉ាស៊ីន ១២៥សេសេ ដែលនៅអាមេរិកគេហៅថា Monkey Bike ហេីយ​បេីនិយាយ​ពី​តម្លៃ​នៅលេី​ទីផ្សារ​អាមេរិក​វិញ​ គឺមិនធម្មតានោះទេ​ ដែលមាន​តម្លៃ​រហូត​ដល់​ ៣៥៩៩ដុល្លារ​អាមេរិក​ឯណោះ​ គឺថ្លៃគួរសម។

គួរ​បញ្ជាក់​ដែរថា​ ចំពោះ​ប្រភេទ​ម៉ូតូ​ប្រភេទ​មួយ​នេះ​ (Super Cup)​ ក្រុមហ៊ុន Honda បានផលិតដំបូងនៅឆ្នាំ ១៩៥៨ ដោយលក់បានរាប់លានគ្រឿងឯណោះនៅលើពិភពលោក ហេីយ​មកដល់ពេលនេះ​ វាកាន់តែមានភាព​ទំនេីបបំផុត​ ក្រោយ​ពី​បាន​បាត់​មុខអស់រយៈពេលជាច្រេីនឆ្នាំក៏ដោយនោះ។