ពិតជាចម្លែកនិងហួសចិត្តខ្លាំងណាស់! លើកទីមួយហើយដែលឃើញផ្ទះ​សំណាក់​បែបនេះ…(មានវីដេអូ​)

ផ្ទះ​សំណាក់​ ឬសណ្ឋាគាររាល់បន្ទប់នីមួយៗតែងតែធ្វើឡើងដោយរចនាបន្ទប់ទឹកនៅដោយឡែកពីគ្រែគេង​ មិនថាតែកន្លែងដុសធ្មេញ​ កន្លែងត្រាំទឹក​ មុជទឹក​ និងកន្លែង​បន្ទោរ​បង់សុទ្ធតែនៅជាមួយគ្នា​ ដើម្បីមានភាពងាយស្រួល។
ជាក់ស្តែងនៅក្នុងវីដេអូនេះ​វិញ​ ផ្ទះ​សំណាក់​មួយដែលស្ថិតនៅក្នុងក្រុង​ព្រះសីហនុ​ ពិតជាមានការរចនាបទចំលែកណាស់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ​ ម៉ារី ល័ក្ខ​ បានធ្វើការបង្ហោះនិងសំដែងអាម្មណ៏​ហួសចិត្ត​ជាខ្លាំង​ ទើបធ្វើការថតជាវីដេអូ​ ថែមទាំងបានរៀបរាប់យ៉ាងលំអិតពីលក្ខណះដ៏ចំលែកនៅក្នុងបន្ទប់នោះដូចជា​ កន្លែងលាងដៃបែរជានៅទល់ជើងគ្រែ រីឯកន្លែងមុជទឹកនិងត្រាំទឹកបែរជានៅជំហៀងក្បែរគ្រែទៅវិញ​ សូម្បី​កញ្ចុះឆ្លុះមុខវិញ​ មើលឃើញតែមុខទេ​ បើនិយាយពីបង្គន់វិញ​ មើលទៅឃើញធ្លុះទាំងអស់​

ទាល់តែយកក្រដាសមកបិទបានលែងឃញ​ ហើយបើឡើងឈរពីលើកន្លែងមុជ​ទឹកគឺឃើញទិដ្ឋភាពទាំងស្រុងនៅក្នុងបង្គន់តែម្តង​ ពិតជាមិនគួរអោយជឿបានថាវាមាននៅក្នុងប្រទេសយើងសោះ។

បើចង់ជ្រាបច្បាស់សូម​ទស្សនាវីដេអូ​ខាង​ក្រោម​:

For More Videos Amazing