ព្រឺសម្បុតែម្តង បុរសចុងក្រោយគេ ដែលរួចផុតជីវិត ពីឧបទ្ទវហេតុរលំអាគារ៧ជាន់ បាននិយាយរៀបរាប់ពីហេតុការណ៍ ដែលគាត់ជាប់ក្នងគំនរអាគារលំរយះពេល៣ថ្ងៃថា

សោដនាដកម្មដ៏សាហាវ​ សម្លាប់​មនុស្ស​ក្នុង​មួយ​ពព្រិច​ភ្នែក​ លេីករណី​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ​៧ជាន់​ បានកេីតឡេីងកាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ​ ដែលស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ បានធ្វើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មានអារម្មណ៍​ក្តុកក្តួល​ និង​ក្រៀមក្រំ​បំផុត​។

គួរ​បញ្ជាក់​ដែរថា​ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះ​ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា អ្នកស្លាប់មានចំនួន២៨នាក់ និងអ្នករបួស២៦នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ ចំណែកឯសព​អ្នកស្លាប់​ក៏​ត្រូវ​បាន​ដឹកមកស្រុកកំណេីតដេីម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​។

ដោយ​ឡែក​ ក្នុង​សោដនាដកម្ម​ដ៏​អាក្រក់​នេះ​ដែរ​ នាថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​បញ្ចប់​ការ​រុករក​ជនរងគ្រោះ​នៅក្រោម​អគារ​បាក់​រលំ​នោះ​ ស្រាប់​តែ​មាន​បុរស​២នាក់​ បាននៅមាន​ជីវិត​ ដែល​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ពីក្រុម​អ្នក​សង្គ្រោះ​ និង​មហាជន​ខ្មែរ​នៅទូទាំង​ប្រទេស​នោះ។

ក្នុង​នោះដែរ​ ជនរងគ្រោះ​ចុងក្រោយ​ទាំង​២រូប​ ដែលបាន​រួចផុត​ពីការស្លាប់នោះ​បានមានការ​បញ្ជាក់​ថា៖​ «មុនពេលកើតហេតុ រូបគាត់និងក្មួយ បានសម្រាកនៅជាន់ទី២នៃអគារដែលបាក់រលំ លុះគាត់បានភ្ញាក់ពីដំណេកនៅម៉ោង៤ទៀបភ្លឺ ពេលនោះស្រាប់តែឮសំឡេងបាក់មកជាបន្តបន្ទាប់ តែបានបាវអង្ករ​ទ្រដែក​ និង​សំណងដែលបាក់នោះ​ ទេីបអាច​រួចផុត​ពី​ជីវិត​​។

ក្រោយ​មកទៀត​ ដោយសារតែមានភាព​ចង្អៀត​ពេក​ ទេីប​បុរសម្នាក់ដែលត្រូវជាក្មួយប្រុស​ បានមានការ​ព្យាយាម​រេី​ ដែលធ្វេីឲ្យ​ខ្យល់ដកដង្ហេីមកាន់តែខ្សោយទៅៗ​ បន្ទាប់មក​ទៀត​ ក៏ស្ងាត់បាត់សម្លេងតែម្តងទៅ​ ជាហេតុ​ដែលធ្វេីឲ្យ​ពួកគេ​ទាំងពីរ​គិតថា​ ប្រហែល​ជា​មិន​មានសង្ឃឹមរស់ទេ។

ណាមួយ​ក្លិន​ស្អុយ​ក៏បានជះក្លិនមកលេីពួកគេទៀត ដែលធ្វេីឲ្យ​ពួកគេ​កាន់​តែ​មានការ​ពិបាក​ទ្រាំជាខ្លាំង​។ ក្នុង​ហេតុការណ៍​នោះ​ ពួក​គេ​បាន​គិតថា​ ពេលដែល​ស្លាប់​ទៅ​ មិ​នដឹងថាកូន​ និងក្រុម​គ្រួសារ​មាន​ជីវិត​រស់​នៅ​បែបណា​នោះទេ​ តែអ្វីដែលនឹកស្មានមិនដល់ ពួកគាត់​អាចរស់រានមានជីវិតបាន ដោយក្រុម​អ្នក​សង្គ្រោះ​បានជួយដល់​ពួកគេបានទាន់ពេលវេលា​ ពិតជា​មហាសំណាងមែន។