សូមចូលរួមរំលែកទុក្ខផង ទិដ្ឋភាពពិធីបុណ្យសព ឪពុករបស់តារាចម្រៀងលោក ជុំ លីណូ

កាលពី​យប់ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ តារាចំរៀងលោក ជុំ លីណូ​ បានមានទុកជា​ទំងន់​ ខណៈដែល​ឪពុក​ជា​ទី​ស្រលាញ់​របស់​លោក​ បានទទួល​មរណភាព​នៅឯ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ដំណឹង​នេះ​ បានធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង​មិត្តភ័ក្ដិ​អ្នក​សិល្បៈ​ជាច្រើន​រូប​ បានចូល​រួមរំលែកទុក្ខដ៏​ក្រៀមក្រំ​បំផុត​នេះផងដែរ​។

សូម​ជម្រាប​ផងដែរ​ថា​ សព​របស់​ឪពុក​ លោក​ ជុំ​ លីណូ​ ត្រូវបានដឹកចេញពីមន្ទីពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ស្ថិត​ក្នុង​ភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសពនឹងត្រូវបូជានៅថ្ងៃស្អែកទី២៧ វេលាម៉ោង៥រសៀល។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ K01 បានសម្តែងនូវ​អារម្មណ៍​ក្រៀមក្រំ​បំផុត​ ដោយលោកបាន​មានការ​លេីកឡេីង​ថា៖​ «K01​ និងភរិយា សូមផ្ញើរសាររំលែកទុក្ខ ទៅកាន់សំលាញ់​ ជុំ​ លីណូ ដែលត្រូវបាត់បង់ឪពុកជាទីស្រលាញ់ នេះជាការបាត់បង់សមាជិកគ្រួសារ​ ដ៏សំខាន់មួយផងដែរ K01​ សូមរំលែកទុក្ខសំលាញ់​180,000រៀល​ ផងចុះ»។