ផ្អើល​ហ្វេសបុក​ទាំងយប់!!! ក្មេងស្រី យុត្តិការ​ មិនត្រឹម​តែមានសម្រស់ស្អាតទេ​ ថែមទាំងច្រៀងបានយ៉ាងពិរោះទៀតផង…(មានវីដេអូ)

ក្នុងកម្មវិធីប្រឡងចំរៀងកុមារលំដាប់ថ្នាក់ពិភពលោក​ The Voice Kids Cambodia Season 2 ក្នុងវគ្គ​ Blind Auditions​ សប្តាហ៍​ទី៥ កាលពីយប់មិញ​ កុមារី​ យុត្តិការ​ បានបង្ហាញនូវ​សមត្ថភាពដ៏​អស្ចារ្យ​ របស់ខ្លួន​ក្នុងការច្រៀងនៅលើឆាកដ៏ទំនើប​ និងនៅមុខ​គណៈកម្មការទាំង​៣​ ដែលជាកំពូលតារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា​ ​ព្រមទាំងទស្សនិកជនជាច្រើនរាប់លាននាក់ទាំងក្នុង​កម្មវិធី​ តាម​រយៈ​ទូរទស្សន៍​ និងតាមបណ្តាញ​សង្គម​ហ្វេសបុក​ផងដែរ។

ជាក់ស្តែងនៅក្នុងវីដេអូនេះ​ កុមារី​ អ៊ុំឆេង យុត្តិការ​ មានអាយុ​ ១៤ឆ្នាំ​ មកពី​ខេត្ត​រតនគីរី​ មិនត្រឹម​តែមានសម្រស់ស្រស់ស្អាតទេ​ ថែមទាំងច្រៀងបានយ៉ាងពិរោះទៀតផង​ គ្រាន់តែនៅពេលចាប់ផ្តើមបង្ហើបសំលេង​ភ្លាម​ កៅអី​គណៈកម្មការទាំង​បីបានវិលមករកនាងតែម្តង​ រីឯទស្សនិកជនវិញ​ មានការស្រែកហោរ​ និងគាំទ្រខ្លាំងណាស់។

បើចង់ជ្រាបច្បាស់សូម​ទស្សនាវីដេអូ​ខាង​ក្រោម​:

For More Videos Amazing