តោះមកមើលទិដ្ឋភាព​ ឯកឧត្ដម​ គួច​ ចំរើន​ ដែលធ្វើឲ្យ​ប្រជាពលរដ្ឋ​មានការ​កោតសរសើរ​ និង​គោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ​ មានរូប​ភាព​

ក្នុងសន្និសីទសារព័ត៌មាន ក្រោយការបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ ឯកឧត្តម គួច ចំរើន គឺជាមនុស្សមានសមត្ថភាព និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាល។ សម្តេចបានអះអាងថា ខេត្តព្រះសីហនុ គឺត្រូវមានអភិបាលដែលខ្លាំង ដូចឯកឧត្តម គួច ចំរើន ជាអ្នកគ្រប់គ្រង។

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ដែលនឹង​គ្រោងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ​ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ។

ដោយឡែក​ ចំពោះ​ដំណឹង​សម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ​ បានធ្វើ​ឲ្យ​មានការ​គាំទ្រ​ពីប្រជាពលរដ្ឋជាច្រេីន​នៅខេត្ត​ព្រះសីហនុ​ ចំណែកឯ​ខេត្ត​កំពង់ចាម​វិញ​ ក៏បានសម្តែងនូវអារម្មណ៏សោកស្តាយផងដែរចំពោះការ​ចាកចេញ​របស់​ឯកឧត្ដម​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ ឯកឧត្តម​ គួច​ ចំរើន​ ធ្លាប់​បាន​មានការ​លេីកឡេីង​កាលពី​កន្លង​ទៅ​ ដោយមាន​អត្ថន័យ​ទាំង​ស្រុង​ថា៖​ «អាហារការងារ​ មិនចាំបាច់រើសកន្លែង​ និង​ពេលវេលាទេ​ លើសាឡាង​ លើឡាន​ លើតុ​ លើចិញ្ចើមថ្នល់ លើវាលស្រែ​ …​ អោយតែទាន់ពេលការងារជាមួយប្រជាជន​ គឺឆ្អែតបានដូចគ្នា។ ប្រទេសមានសន្តិភាព​ តែការងារកាន់តែច្រើន»។