សូមចូលរួមរំលែកទុក្ខផង លោក ជុំ លីណូ​ បានមានទុកជា​ទំងន់​ ខណៈដែល​ឪពុក​ជា​ទី​ស្រលាញ់​របស់​លោក​ បានទទួល​មរណភាព​

កាលពី​យប់ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ​២០១៩នេះ​ តារាចំរៀងលោក ជុំ លីណូ​ បានមានទុកជា​ទំងន់​ ខណៈដែល​ឪពុក​ជា​ទី​ស្រលាញ់​របស់​លោក​ បានទទួល​មរណភាព​នៅឯ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ដំណឹង​នេះ​ បានធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ សាច់ញាតិ​ និង​មិត្តភ័ក្ដិ​អ្នក​សិល្បៈ​ជាច្រើន​រូប​ បានចូល​រួមរំលែកទុក្ខដ៏​ក្រៀមក្រំ​បំផុត​នេះផងដែរ​។

បេីតាម​ការ​បញ្ជាក់នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ តារា​សម្តែង​ដ៏​ល្បី​មួយរូប​ក្នុង​ប្រទេស​កម្ពុជា​ ​លោក​ អុឹម​ ជីវ៉ា​ បានប្រាប់ឲ្យដឹងថា៖​ «សូមជួយស៊ែរ​ជាដំណឹងផង ពេលនេះលោកឳពុករបស់តារាចំរៀងលោក ជុំ លីណូ បានទទួលមរណៈភាពហើយ R.I.P. !!! សពត្រូវបានដឹកចេញពីមន្ទីពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យតាមប្រពៃណី

នៅឯស្រុកកំណើត ភូមិចន្លោះរេន ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសពនឹងត្រូវបូជានៅថ្ងៃស្អែកទី២៧ វេលាម៉ោង៥រសៀល។ ខ្ញុំបាទ អុឹម ជីវ៉ា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកឳពុកតារាចំរៀង លោកជុំលីណូផង សូមវិញ្ញាណក្ខន្ធលោកពូ​ បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំបាទ អុឹម ជីវ៉ា សូមកោតសរសើដោយស្មោះ ចំពោះលោក ជុំ លីណូ ទោះបីឪពុកឈឺដល់ថ្នាក់សង្រ្គោះបន្ទាន់ ក៏មិនហ៊ានសុំអំណោយ ឬប្រាប់អ្នកសិល្បៈអោយដឹងដែរ ទាល់តែគាត់ទទួលមរណភាពបានខ្ញុំដឹង មិនមែនដូចអ្នកសិល្បៈខ្លះ យកម៉ែឪមានជំងឺ ធ្វើអាជីកម្មរកអំណោយ ដើម្បីបានលុយដាកហោប៉ៅខ្លួនឯងទេ។ សុំទោសនិយាយត្រង់បន្តិចហើយ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា»។