សូមជួយស៊ែរបន្តផង ស្រ្តី​ដ៏ស្រស់​ស្អាត​ម្នាក់​ បានភ្លេច iPad នៅលើកង់បី​ PassApp ពេលដែល​ទូរស័ព្ទ​ទៅក្រុម​ហ៊ុន​ ស្រា​ប់​តែខាង​ក្រុម​ហ៊ុន​បានឆ្លេីយតបថា​

កង់បីឥណ្ឌា PassAapp គឺកំពុងតែពេញនិយមខ្លាំងណាស់ក្នុងប្រទេសកម្ពុជាយើង ដោយសារតែវាងាយស្រួលហៅ ដោយប្រើប្រាស់ App នៅលើទូរស័ព្ទ និងមិនបាច់តថ្លៃ អំពីតំលៃក្នុងការធ្វើដំណើរ ដោយក្រុមហ៊ុនបានកំណត់តំលៃយ៉ាងសមរម្យ ដោយគិតជាគីឡូម៉ែត្រ ក្នុងការជិះ ដូច្នេះហើយទើបធ្វើអោយ កង់បីឥណ្ឌា មានអ្នកជិះច្រើនក្នុងប្រទេសយើង។

មួយ​វិញ​ទៀត​នោះ​ ចំពោះ​ការ​ប្រើប្រាស់​ App នេះដែរ​ ក៏បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​អំពី​ព័ត៌មាន​លំអិត​នៃការ​ចំណាយ​ ប្រភេទ​នៃ​យានយន្ត​ រយៈ​ចង្ងាយ​ ទិសដៅផ្លូវ​ ស្លាកលេខជាដេីមនោះ​ ដែលពិតជា​មាន​ភាព​ងាយស្រួល​ ថែម​ទាំងមាន​លក្ខណៈ​ពិសេស​ទៀត​ផង​ ដែលជា​ទំនុកចិត្ត​សម្រាប់​អតិថិជន​។

ដោយឡែក​ ស្រ្តី​ដ៏ស្រស់​ស្អាត​ម្នាក់​ ដែលមានគណនី​ហ្វេសប៊ុក​ឈ្មោះ​ Kalyan Nhean​ បាន​ភ្លេច​ iPad នៅលេីកង់បី​ PassApp ដោយម្ចាស់​គណនី​រូបនេះ​ បានមានការ​លេីកឡេីង​ថា៖​ «ខ្ញុំបានជិះកង់បីនេះមុននេះ ហើយបានភ្លេច iPad នៅលើនោះ ហើយសំខាន់កង់បីនោះ បិទទូរសព្ទ័ទៀត បើមានអ្នកណាឃើញកង់បីនោះ ជួយទាក់ទងមកខ្ញុំផង ខ្ញុំជូនជាសាគុណ»។

ក្នុង​នោះដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ ក៏បានមានការ​បញ្ជាក់​បន្ថែម​ទៀត​ថា​ រូបនាងបាន​ទូរស័ព្ទ​ទៅម្ចាស់​កង់​បី​នេះហេីយ​ ប៉ុន្តែ​បាន​បិទ​ទូរស័ព្ទ​ បន្ទាប់មក​នាងក៏បាន​ទូរស័ព្ទ​ទៅក្រុម​ហ៊ុន​ផ្ទាល់​ តែខាងក្រុមហ៊ុនបាន​បញ្ជាក់​មកវិញ​ថា​ ទាល់តែ​ទៅប្តឹងសិន​ ទេីបអាច​ប្រាប់​ពី​អាស័យដ្ឋាន​ និង​អត្ត​សញ្ញាណ​របស់​ម្ចាស់​កង់បីនេះបាន។

For More Videos Amazing