រំភើបចិត្តណាស់ ក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងអាគារបាក់រលំ លោកឧកញ៉ា​ ទៀ វិចិត្រ បានឧបត្ថម្ភ គ្រែពេទ្យចំនួន៥០គ្រែ និងថវិកាចំនួន

ឧបទ្ទវហេតុ ដែលជាប្រវត្ដិសាស្រ្ដក្នុងប្រទេស កម្ពជារបស់យើង ដែលពុំដែលធ្លាប់ជួបប្រទះនោះ ត្រូវបានកើតឡើងនៅលើទឹកដីខេត្ដព្រះសីហនុ ដែលបានបាក់រលំអាគារកំពស់ ៧ជាន់ នៅក្នុងខណៈពេលម៉ោង ជិត៥ទៀភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានបណ្ដាលធ្វើឲ្យកម្មករបម្រើការក្នុងការដ្ឋាន បានទទួលរងរបួសចំនួន ២៨នាក់ និង២៦នាក់ទៀត បានស្លាប់បាត់បងជីវិតយ៉ាងសោកសង្វេគជាទីបំផុត។

ដោយឡែក បន្ទាប់ពីឃើញឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងរួចមក បណ្ដាសប្បុរសជនជាច្រើន បាននាំគ្នាចូលជាមូលនិធិ សម្រាប់ជួយសម្រួលទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារ សឹងតែមិនអាចទទួលយកការពិតបាននោះទេ។ ក្នុងនោះផងដែរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្ដល់ជាសំភារៈ ក៏ដូចជាថវិការមួយចំនួន ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហៃ ប៊ុនឡេង បានប្រាប់ឱ្យដឹងថា៖

“ខេត្តព្រះសីហនុ-នៅក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងអាគារបាក់រលំនៅក្រុងព្រះសីហនុកាលពីពេលថ្មីកន្លងទៅនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងអជ្ញាធរខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភ គ្រែពេទ្យចំនួន៥០គ្រែ និងថវិកាចំនួន ១២.៣៤០ដុល្លា សម្រាប់ការដោះស្រាយទូទៅ។

សូមបញ្ជាក់ថា មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគថវិកា សម្ភារៈនិងកម្លាំងកាយចិត្ត តាមការអំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដើម្បីជួយជនរងគ្រោះ ក្នុងនោះជនរងគ្រោះដែលរងរបួស និងគ្រួសារជនរងគ្រោះដែលទទួលមរណភាព បានទទួលជំនួយទាំងអស់នេះជាបន្តបន្ទាប់”។