ក្រោយពីឯកឧត្តម យន្ត មីន លាលែងចេញពីតំណែងរួចមក ស្រាប់តែបុរសម្នាក់ បានទម្លាយរឿងនៃការនឿយហត់ប្រឹងប្រែង របស់ឯកត្តម មុនយប់ថ្ងៃឧបត្ថវហេតុដួលរំលអាគារ៧ជាន់ ថា

សោដនាដកម្មដ៏សាហាវ​ សម្លាប់​មនុស្ស​ក្នុង​មួយ​ពព្រិច​ភ្នែក​ លេីករណី​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ​៧ជាន់​ បានកេីតឡេីងកាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ​ ដែលស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ បានធ្វើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មានអារម្មណ៍​ក្តុកក្តួល​ និង​ក្រៀមក្រំ​ជាខ្លាំង។

ទាក់ទងចំពោះរឿងដ៏កក្រើត ពេញប្រទេសនេះ លោក យន្ដ មីន ក៏បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីលាលែងពីតំណែងជាអភិបាលខេត្ដរបស់ខ្លួនផងដែរ ហើយក្នុងខណៈពេលនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមតាមសំណើរ ដែលលោក យន្ដ មីន បានលើកឡើង។ បន្ទាប់មកក៏បានតែងតែអភិបាលខេត្ដ កំពុងចាម ឯកឧត្ដម គួច ចម្រើន ធ្វើជាអភិបាលខេត្ដព្រះសីហនុវិញនេះ។

ដោយឡែកនៅក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបុរសម្នាក់ ដែលមានឈ្មោះ Ing Sitha បានបង្ហោះសារ ដោយសរសេររៀបរាប់ពីស្នាដៃ លោក យន្ដ មីន ពេលនៅបំពេញតួនាទីជាអភិបាលខេត្ដព្រះសីហនុ នៅក្នុងខណៈពេលកាន់តំណែងនោះ រូបលោកពិតជាបានខិតខំបំពេញតួនាទីបានយ៉ាងល្អ ក្នុងឋានៈជាអភិបាលខេត្ដ ព្រះសីហនុ។ ជាមួយគ្នានេះផងដែរ បុរសខាងលើបានសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះ៖

“គិតទៅៗនរណាមិនហួសចិត្ត ថ្ងៃទី១៨ ៦ ១៩ ម៉ោង៥ល្ងាច លោកជិះអូបរទាំងមេឃមិនល្អរលកធំៗទៅកោះរុ៉ង ប្រកាសរដ្ឋបាលកោះរ៉ុង ថ្ងៃទី ១៩ ៦ ១៩ ម៉ោង៧ព្រឹក ចាប់ផ្តើមកម្មវីធីប្រកាសរហូតដល់ម៉ោង៩ ទើបចប់ រត់ប្រញាប់ឡើងអូបរមកវិញ ជិះយន្តហោះទៅប្រជុំនៅក្រសួងដែនដីម៉ោង ២ ៣០ រសៀល ប្រជុំរហូតដល់មេឃងងឹតទើបចប់។

ថ្ងៃ ២០ ៦ ១៩ ម៉ោង៤ទៀបភ្លឺភ្ញាក់ចេញដំណើរពីភ្នំពេញ មកប្រកាសពិធីចូលកាន់ដំណែងក្រុមប្រឹក្សាស្រុកកំពុងសីលាវេលាម៉ោង៨ព្រឹក និងចេញពីស្រុកកំពុងសិលាទៅប្រកាសសម្ភោធច្រកចេញចូលតែមួយស្រុកស្ទឹងហាវ វេលាម៉ោង២រសៀល ហើយនិងប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាស្រុកស្ទឹងហាវវេលាម៉ោង៤រសៀល មកដល់ផ្ទះម៉ោង៧យប់ ប្រញាប់ងូតទឹក ដូខោអាវ ហូបបាយ ម៉ោង៩យប់ចេញពីផ្ទះព្រះសីហនុទៅភ្នំពេញទាំងយប់សំរាកក្នុងឡាន ដើម្បីប្រជុំនៅក្រសួងដែនដីព្រឹកថ្ងៃ២១ ៦ ១៩។

ថ្ងៃ២១ ៦ ១៩ ម៉ោង១ជាងរសៀល ចេញពីភ្នំពេញហូបបាយតាមផ្លូវ ប្រញាប់ទៅខេត្តព្រះសីហនុវិញម៉ោង៨យប់ទើបដល់ខេត្ត។ ថ្ងៃទី២២ ៦ ១៩ ជិតភ្លឺមានហេតុការណ៍អាគារ៧ជាន់បាក់រលំសង្កត់មនុស្សមានស្លាប់មានរបួស ធ្វើអោយគាត់តក់ស្លុតទាំងមិនទាន់បាត់ហត់ គាត់នៅតែមានកំលាំងដឹកនាំកងកលាំងសង្ត្រោះមនុស្សពីរយប់បីថ្ងៃរហូតដល់សង្គ្រោះចប់សប់គ្រប់។

ថ្ងៃទី២៤ ៦ ១៩ លោកបានសុំលាលែងដំណែងពីអភិបាលខេត្តព្រះសីហនុធ្វើបងប្អូនប្រជាជនដែលគោរពស្រលាញ់គាត់មានការតក់ស្លុតភ្ញាក់ផ្អើលជាពន់ពេកក្នុងខេត្តនិងក្រៅខេត្តព្រោះមិនដែលឃើញមិនដែលឮរឿងអ្នកហ៊ានលាលែងដំណែងទទួលកំហុសម្នាក់ឯងទេពីមុនដើមមក។ ចាប់ពីរថ្ងៃ២៩ ៦ ១៩ ទៅ ឪពុកទី២ម្នាក់នេះ លោកបានដេកលក់ស្រួលខ្លួនវិញហើយ រយះពេល៤ឆ្នាំជាងមកនេះលោកមិនដែលបានដេកគ្រប់ម៉ោង ដេីរលេងសប្បាយកាយយ៉ាផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារម្តងណាឡើយ គិតតែពីការងារៗ លោកបានធូរអារម្មណ៍ ជូនពរលោកជួបតែរឿងល្អៗ សុខភាពមាំមួនទាំងក្រុមគ្រួសារ”។