សូមបងប្អូនប្រុងប្រយ័ត្ន ភ្លៀងនៅតែបន្តធ្លាក់ ជាពិសេសខ្យល់កន្ត្រាក់ ផ្គររន្ទះ ចាប់ពីថ្ងៃទី

នាខណៈក្នុងថ្ងៃនេះ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

“ជ្រលងសម្ពាធទាប នៅតែបន្ដអូសបន្លាយលើកម្ពុជា ខនៈដែលខ្យល់មូសុងនិរតី បានបង្កើតឥទ្ធិពល។ ទី១ ខេត្ដនៅជាប់មាត់សមុទ្រ រួមមាន ខេត្ដកោះកុង និងខេត្ដព្រះសីហនុ មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពីបង្គួរទៅច្រើន គួបផ្សំនិងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ទី២ ដោយសារមានឥទ្ធិពលហ្វឹនធ្វើឲ្យបណ្ដារាជធានី និងខេត្ដមួយចំនួនដូចជា៖

រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពុងស្ពឺ តាកែវ និងខេត្ដកំពត ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមតែប៉ុណ្ណោះ។ ទី៣ ចំពោះបណ្ដាខេត្ដនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និងភាពពាយព្យខាងជើង និងឦសាន នឹងមានភ្លៀងក្នុងកម្រិត ពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ កន្លែងខ្លះ អាចមានភ្លៀងខ្លាំង។ ទី៤ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រា្ដក់ នៅតែបន្ដកើតមាន។ អាស្រ័យដូចបានជម្រាបជូខាងលើ សូមសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចមានការកើតឡើងជាយថាហេតុ”។