អូយគួរឲ្យខ្លាចណាស់! សត្វតោមួយក្បាលលោតឡើងលើឡានលេងជាមួយក្រុមអ្នក​ទេសចរ​​ ពិតជាគួរអោយស្រលាញ់ណាស់​…(មានវីដេអូ​)

វាពិតជាគួរឲ្យ​ភ្ញាក់ផ្អើល​ ព្រឺព្រួចហើយថែមទាំងភ័យខ្លាចខ្លាំងណាស់ដែលសួនសត្វមួយ​ ដែលមានឈ្មោះថា​ Safari Adventure Park ដែលមានទីតាំងនៅឯប្រទេស​អ៊ុយក្រែន​ បានផ្តល់ឱកាសដល់ក្រុមអ្នក​ទេសចរ​មួយក្រុមធ្វើការប្រម៉ាញ់ថតរូបនិង​ selfie ជាមួយសត្វតោដ៏គួរអោយស្រលាញ់​មួយនេះ។ បើសិននៅស្រុកយើងមានវិញ​ មិនដឹងថាមាននរណាហ៊ានទៅលេងនោះទេមើទៅ។

​ជាក់ស្តែងនៅក្នុងវីដេអូនេះ​ សត្វ​តោមួយក្បាលនោះមិនត្រឹមតែស្វាគមន៏អ្នកបើកឡាន​ប៉ុណ្ណោះ​ទេ​ ថែមទាំងបានចូលទៅជិត​ភ្ញៀវ​ទេសចរ​ និងអោបហើយលិឌពួកគេទៀតផង​ ក្រុមអ្នក​ទេសចរ​បានធ្វើការស្វាគមន៏ទៅកាន់សត្វតោមួយក្បាលនោះវិញដោយអោប​ និងអង្អែល​ដែលមើលទៅដូចជាមានភាពស្និតស្នាលខ្លាំង​ និងមិនមានភាពខ្លាចរអាជាមួយនិងសត្វតោមួយក្បាលនេះសោះ​។

បន្ទាប់មកពួកគេក៏បានធ្វើការថត​រូប និងselfie ជាមួយសត្វតោយ៉ាងជិតស្និតនិងមានភាពសប្បាយរីករាយខ្លាំងណាស់។ ពិតជាគួរអោយកោត​សរសើរ​ដល់ក្រុមអ្នក​ទេសចរ​ទាំងអស់នេះណាស់​ ដែលមានភាពក្លាហានហ៊ានថតរូប​ និងលេងជាមួយសត្វតោមួយក្បាលនេះយ៉ាងជិតស្និទ។

បើចង់ជ្រាបច្បាស់សូម​ទស្សនាវីដេអូ​ខាង​ក្រោម​: