នាយ​ ចឺម​ បានជួយឧបត្ថម្ភ ក្នុងកម្មវិធីបុណ្យសពអ្នកស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​ ៧ជាន់​ នូវ​ថវិកា​ចំនួន​

ប្រជាជន​ខ្មែរ​នៅទូទាំង​ប្រទេស​ បាន​មានក្តីក្រៀមក្រំជាខ្លាំង​ ចំពោះ​សោដនាដកម្ម​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ ​ដែលហេតុ​ការ​ណ៏ដ៏​រន្ធត់​នេះ​ បានសម្លាប់​មនុស្ស​ចំនួន​២៨នាក់ និង​អ្នក​របួស​ចំនួន​២៦នាក់​ ហេីយក៏កំពុង​ត្រូវ​បាន​ធ្វើ​ការ​សង្គ្រោះ​ព្យាបាលនៅ​មន្ទីរពេទ្យ​​​ផងដែរ​។

ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ដ៏អាក្រក់នេះដែរ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath FC 20 នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​បុណ្យ​សព​ឧទ្ទិស​ជូន​ដល់​អ្នក​ស្លាប់ក្នុង​ហេតុការណ៍​នេះ​ ដែលនឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦និង​២៧​ ខែ​មិថុនា​ ឆ្នាំ​២០១៩ខាងមុខ​នេះ​។ ក្នុង​នោះដែរ​ លោក​ K01 ក៏បានមានការ​បញ្ជាក់​ថា៖​

«ជំនួសមុខអោយគ្រួសារសព​ សូមអរគុណដល់ប្អូនប្រុស ចឺម​ ដែលបានជួយឧបត្ថម្ភ ក្នុងកម្មវិធីបុណ្យសពអ្នកស្លាប់​ ការស្រុតអគារនៅកំពង់សោម ចំនួនទឹកប្រាក់ 200,000រៀល ថ្ងៃទី26_27ខាងមុខនេះ​ ដែលបានស្លាប់ក្នុងករណីបាក់អគារនៅខេត្តព្រះស៊ីហនុ សូមអនុមោទនាបុណ្យផងចុះ»។

ដែលនេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​មួយសម្រាប់​យេីងជាខ្មែរដូចគ្នា​ក្នុង​គ្រា​លំបាក​ និង​មាន​អាសន្ន​ បេីទោះបីជា​មានចំនួន​តិច​តួច​ ឬច្រេីនយ៉ាងណាក្តី​ ក៏ជា​ផលបុណ្យមួយសម្រាប់យេីងទៅថ្ងៃខាងមុខផងដែរ​ ។ សូម​ឲ្យ​វិញ្ញាណក្ខន្ធ​បងប្អូន​ខ្មែរ​ដែលបាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ​ បានទៅកាន់ភពមួយដ៏ប្រសេីរផងចុះ។