តែប៉ុណ្ណេះលែងបារម្មណ៍ទៀតហើយ ឯកឧត្តម គួច ចំរើន នៅពេលកាន់តំណែងជាអភិបាលខេត្តថ្មី នៃខេត្តព្រះសីហនុ ការងារដែលលោកត្រូវធ្វើមុនគេនោះ មានចំនួន ២គឺ
|កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ទេរ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ ក្រោយពី ឯកឧត្តម យន្ត មីន បានស្នើរដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
គួរបញ្ជាក់ដែរថា ការសម្រេចស្នេីសុំលាលែងតំណែងរបស់ឯកឧត្ដម យន្ត មីន ពីអភិបាលខេត្តព្រះសីហនុ ក្រោយពីមានសោដនាដកម្មបាក់រលំអគារកម្ពស់ ៧ជាន់ដ៏សាហាវមួុយ ដែលបានសម្លាប់មនុស្សដល់ទៅ២៨នាក់ និងរងរបួសចំនួន២៦នាក់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
ដោយឡែក បេីយោងតាមប្រភពសារព័ត៌មាន RFI ខេមរភាសា ដែលបានចុះផ្សាយកាលពីម្សិលមិញនេះ បានឲ្យដឹងថា៖ «ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃនេះ គឺលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់សេចក្ដីទុកចិត្តដល់ លោក គួច ចំរើន ដោយផ្ទេរពីអភិបាលខេត្តកំពង់ចាម
មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួស លោក យន្ត មីន ក្រោយពីមានរឿងអាស្រូវ អាគារ៧ជាន់ដួលរលំ សម្លាប់មនុស្ស២៨នាក់។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលគ្រោងចូលកាន់តំណែង នៅថ្ងៃទី២៩ ខែមិថុនា បានលើកឡើងថា ការងារដំបូង ដែលត្រូវដោះស្រាយ ក្នុងខេត្តព្រះសីហនុគឺបញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់»។