សុខនដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានចុះទៅជួយសង្គ្រោះជនរងគ្រោះបាក់រលំអាគារ៧ជាន់

លោក ហ៊ិន រតនា គឺជា​លោកគ្រូ​ដ៏ជំនាញម្នាក់​ប្រចាំ​​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្ហាត់​បង្រៀន​សត្វ​ឆ្កែ​ឲ្យ​មានភាព​វៃឆ្លាត​ ហេីយ​កាលពី​កន្លង​ទៅមួយរយៈពេលមុន​នេះ​ លោកក៏បា​នជួបនូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវមួយ​ ដែលបង្ក​ឲ្យ​គ្រូ​ដ៏ជំនាញរូបនេះ​ រងរបួស​យ៉ាង​ទំងន់​ និងត្រូវបាន​សម្រាក​ព្យាបាល​អស់ជាច្រេីនខែ។

ដោយឡែក​ ក្រោយ​ពី​បានសម្រាកព្យាបាលអស់​រយៈពេល​ជាច្រើន​ខែ​រួច​មក​ ពេលនេះ​លោកគ្រូ​បាន​ជាសះស្បើយ​ហេីយ​ ហេីយ​អ្វី​ដែល​គួរ​ឲ្យ​រំភើប​នោះ​ ក្នុង​សោដនាដកម្ម​បាក់រលំ​អគារ​ដ៏​អាក្រក់​នេះ​ដែរ​ លោក​គ្រូ​ក៏បានមានវត្តមាន​ជាមួយ​នឹង​សត្វ​ឆ្កែ​ដ៏​វៃឆ្លាត​ ដេីម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចុះ​រុករក​និងជួយ​សង្រ្គោះ​ដល់​មនុស្ស​នៅក្រោមសំណង់​អគារ​បាក់​ផងដែរ​។

ជាមួយ​គ្នា​នេះ​ដែរ​ តាមរយៈ​គណនី​ហ្វេសប៊ុករបស់លោកគ្រូ​ ហ៊ិន រតនា​ ក៏បានមានការលេីកឡេីងផងដែរថា៖​ «បេសកកម្មត្រូវបានបញ្ចប់ហើយ ឯងគឺជាសុខនដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានចុះបេសកកម្ម ក្នុងនាមជា K9 ដើម្បីបម្រើ និងជួយដល់មនុស្សជាតិ។

ហើយខ្ញុំនឹងព្យាយាមខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយនឹងបង្ហាញដល់ពិភពលោក នៅអ្វីដែលឯងអាចធ្វើបាន។ ពួកយើងត្រូវការធនធានដូចអ្នកបន្ថែម សម្រាប់ប្រទេសកម្ពុជា»។ គួរ​បញ្ជាក់​ដែរថា​ សោដនាដកម្មបាក់រលំ​អគារ​កម្ពស់​៧ជាន់​ដ៏សាហាវ​ខាងលើ​នេះ​​ បានសម្លាប់មនុស្សដល់ទៅ​២៨នាក់​ និង​រងរបួស​ចំនួន២៦នាក់​ ដែលបានកេីតឡេីងកាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ កន្លងទៅ​នេះ​។

For More Videos Amazing