ឯកឧត្តម គួច ចំរើន នឹងចូលកាន់តំណែងថ្មីជា​ អភិបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី

កាលពី​ថ្ងៃទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បា​ន​សម្រេច​ផ្ទេរ​ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ​ ក្រោយ​ពី​ ឯកឧត្តម យន្ត មីន​ បានស្នើរដល់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

គួរ​បញ្ជាក់​ដែរថា​ ការសម្រេច​ស្នេីសុំ​លាលែង​តំណែង​របស់ឯកឧត្ដម​ យន្ត​ មីន​ ពីអភិបាលខេត្តព្រះសីហនុ​ ក្រោយ​ពី​មាន​សោដនាដកម្មបាក់រលំ​អគារ​កម្ពស់​៧ជាន់​ដ៏សាហាវ​មួុយ​ ដែលបានសម្លាប់មនុស្សដល់ទៅ​២៨នាក់​ និង​រងរបួស​ចំនួន២៦នាក់កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ កន្លងទៅ​នេះ​។

យ៉ាងណាមិញ​ ក្រោយ​ពី​ឯកឧត្ដម​ យន្ត​ មីន​ បានប្រកាសលាលែងចេញពីអភិបាលខេត្តព្រះសីហនុ​រួចមក​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ចេញ​ព្រះរាជក្រឹត្យ​ ផ្ទេរ​ឯកឧត្ដម​ យន្ត​ មីន​ មកក្រសួងមហាផ្ទៃ​ រង់ចាំទទួលភារកិច្ចថ្មី។

ដោយឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​បញ្ជាក់ថា​«(ថ្ងៃ២៩ មិថុនានេះ) ឯកឧត្តម គួច ចំរើន នឹងចូលកាន់តំណែងថ្មីជា“អភិបាលខេត្តព្រះសីហនុ” សូមអបអរសាទរ ចំពោះប្រជាជនខេត្តព្រះសីហនុ ទទួលបានមន្ត្រីល្អ មានសមត្ថភាព ជាអភិបាលខេត្ត» ។