ពិតជាសំណាងណាស់​ បុរសជនជាតិជប៉ុន​ ព្រមទាំងគ្រួសារ ដែលនៅជាប់អាគារ៧ជាន់ ត្រូវបាន​រួចផុត​ពី​ការស្លាប់ ក្នុងហេតុការណ៍បាក់រលំអាគារ ក៍ប៉ុន្តែ

កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ​ មាន​សោដនាដកម្មដ៏សាហាវ​មួយ​ លេីករណី​បាក់​រលំ​អគារ​កម្ពស់ ​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដែលបាន​សម្លាប់​មនុស្ស​ក្នុង​មួយ​ពព្រិច​ភ្នែកអស់ជាច្រេីននាក់​ និងបានធ្វើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មានអារម្មណ៍​ក្តុកក្តួល​ និង​ក្រៀមក្រំ​បំផុត​។

ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​ និង​រន្ធត់​​ខាង​លើ​នេះ​ មិនត្រឹមតែ​បានសម្លាប់​មនុស្ស​អស់ជាច្រេីននាក់​ និង​បង្កឲ្យមនុស្សមួយចំនួនរងរបួសនោះទេ​ សូម្បី​តែហាង​ដែលមាន​ទីតាំងស្ថិតនៅ​ក្បែរកន្លែង​កេីត​ហេតុ​​នោះ​ ក៏រងនូវការខូចខាត​ និង​ស្ទើរតែ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពួកគេ​ថែម​ទៀត​ផង។

ដោយឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chum Phearum​ បានមានការលេីកឡេីង​ ក៏ដូចជា​បញ្ជាក់​​ទាក់ទង​នឹង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ឲ្យដឹងថា​៖​ «បុរសជនជាតិជប៉ុនឈ្មោះ Tomotaka Arai ដែលមានភរិយា និងកូនប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន Kukai

និងបងប្រុសឈ្មោះ ក្រូច សុធា រួមនិងភរិយា និងមានកូនម្នាក់ដែរ ជាបុគ្គលិកហាង បានរួចផុតជីវិត បន្ទាប់ពីអាគារដែលមានរបងជាប់គ្នា បានបាក់រលំសង្កត់មកលើភោជនីយដ្ឋានរបស់ពួកគាត់ ។ ខាងក្រោមនេះគឺរូបជនជាតិជប៉ុន ឈរនៅពីមុខភោជនីយដ្ឋានរបស់គាត់ ក្រោយបាក់រលំ និងរូបភាពមុនរលំ»។

For More Videos Amazing