អ្នកណាយល់អារម្មណ៍មួយនេះ ខំទៅរកលុយសន្សំទុករៀបការ ទៅធ្វើការបានមួយអាទិត្យ បែរជាត្រូវស្លាប់បាត់បង់ជីវិត ធ្វើអោយ​គូដណ្ដឹង យំស្ទើរតែ

កាលពី​វេលា​ម៉ោងជិត៥ព្រឹក​ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ​ មាន​សោដនាដកម្មដ៏សាហាវ​មួយ​ លេីករណី​បាក់​រលំ​អគារ​កម្ពស់ ​៧ជាន់​ ស្ថិត​នៅ​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដែលបាន​សម្លាប់​មនុស្ស​ក្នុង​មួយ​ពព្រិច​ភ្នែកអស់ជាច្រេីននាក់​ និងបានធ្វើ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មានអារម្មណ៍​ក្តុកក្តួល​ និង​ក្រៀមក្រំ​បំផុត​។

សូម​ជម្រាប​ផងដែរ​ថា​ ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បាន​អញ្ជើញ​ទៅកាន់​កន្លែង​កេីត​ហេតុ​ដោយ​ផ្ទាល់​ ដេីម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចុះ​រុករក​ និងជួយ​សង្រ្គោះ​ដល់​ជន​រងគ្រោះ​ក្នុង​សោដនាដកម្ម​ដ៏​អាក្រក់​នេះ​។

យ៉ាងណាមិញ​ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះ​ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា អ្នកស្លាប់មានចំនួន២៨នាក់ និងអ្នករបួស២៦នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ ចំណែកឯសព​អ្នកស្លាប់​ ​ក៏​ត្រូវ​បាន​ដឹកមកស្រុកកំណេីតដេីម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​។

ដោយឡែក​ តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ព្រៃវែង​ សំណព្វចិត្ត​ បា​ន​រៀបរាប់​ឲ្យ​ដឹង​ថា​៖​ «ទើបតែចេញពីផ្ទះ​ ទៅធ្វើការបានមួយអាទិត្យទេ គ្នាខំទៅរកលុយសន្សំ​ ទុករៀបការ ភ្ជាប់ពាក្យបានតែមួយអាទិត្យចេញទៅភ្លាម បានលុយគ្រប់ពេលណា​ប្រញាប់មកការប្រពន្ធ តែបែរជាទៅគ្មានថ្ងៃត្រឡប់ ។ សំលឹងមើលមុខប្អូនស្រីជាគូរដណ្តឹងហើយ​ អាណិតខ្លោចចិត្ត ទឹកភ្នែកមិនដឹងមកពីណាទប់មិនបាន»។

For More Videos Amazing