មិនបង្អង់យូរ Peypey Dy បានឆ្លើយតបទៅកាន់ បងប្រុស របស់នារីដែលគេចោទថាយកប្តីគេ ថា

ប្រិយមិត្ត​ជាច្រើន​ដែល​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ប្រាកដ​ជា​បាន​ជ្រាប​រួមមកហេីយ​ ដែលកាលពី​ពេល​ថ្មីៗ​នេះ​ មាន​ការចាប់អារម្មណ៍​ជាខ្លាំង​ ខណៈដែល​ប្រពន្ធ​ដេីម​​ បានជួប​នារី​ម្នាក់​ ដែលត្រូវ​បាន​ចោទ​ថាជាស្រីរបស់ប្តី​ ក៏បានមានការ​ជជែកទាស់សម្តីគ្នាជាខ្លាំង​ ដែលបានបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះ។

ក្រោយ​ពី​មាន​មតិយោបល់​រិះគន់​ជាខ្លាំង​ចំពោះ​នារី​ខាង​លើ​ដែលរងនូវការ​ចោទប្រកាន់​ពី​ប្រពន្ធ​ដេីម​ និង​មហាជន​ជាច្រើន​រួចមក​ ក៏មាន​បុរស​ម្នាក់​ ត្រូវ​ជាបងប្រុស ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Yun Phea Rin បាន​ចេញមុខធ្វេីការបកស្រាយតាម​រយៈ​ការ​បង្ហោះ​វីដេអូ​លេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ អមជាមួយ​ខ្លឹមសារ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំសូមបកស្រាយករណីខ្លះ​ ជុំវិញរឿងដែលកំពុងក៏ក្រេីកក្នុងសង្គម បណ្ដាញហ្វេសបុក ហេីយក៏ផ្ញេីរជូនដល់​ Peypey Dy​ ផងដែរ​ បេីមិនទាន់ដឹងរឿងច្បាស់លាស់នោះទេ​ សូមកុំចេះតែនិយាយចោទប្រកាន់ទៅលេីបុគ្គល​ ដែលគ្នាមិនដឹងអីនោះ ទះដៃម្ខាងមិនលឺទេ កុំតែៗស្ករៗ
តាមគ្នាពេក»។

ដោយឡែក​ ក្រោយ​ពី​មាន​ការ​លើក​ឡើង​បែបនេះរួចមក​ ស្រាប់​តែ​ Peypey Dy តារា​ហ្វេសប៊ុក​ដ៏​ល្បី​ បានមានការឆ្លេីយតប​ទៅវិញថា៖​ «ខ្ញុំពិតជាទទួលស្គាល់ថា ខ្ញុំមិនដឹងរឿងច្បាស់​ ជាពិសេសគឺ មិនដឹងហេតុផល ថាមកពីអីទើបប្អូនស្រីរបស់លោក ទាក់ទងប្តីគេនោះទេ ប៉ុន្តែអ្វីដែលច្បាស់ គឺប្អូនលោកនិយាយដោយមិនញញើតថា “ប្តីបងឯង ក៏ដូចជាប្តីញុំ”»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing