សម្តេច​ តេជោ​ ហ៊ុន​ សែន​ មកដល់ម៉ោង១២ ថ្ងៃ២៥ មិថុនានេះ​ សប្បុជនបានជួយឧបត្ថម្ភថវិការបន្ថែមក្នុង​សោដនាដកម្ម​បាក់រលំ​អគារ​កម្ពស់​៧ជាន់​ មានការកើនឡើងទៅដល់ចំនួន

នៅមុននេះ​បន្តិច​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​លេីកឡេីង​នៅលេី​គេហទំព័រ​ជាផ្លូវការ​របស់​សម្តេច​ ដោយ​មាន​អត្ថន័យ​ទាំង​ស្រុង​ថា៖​ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ក្នុងហេតុការបាក់អាគារ កំពស់៧ជាន់នៅខេត្ត ព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការះ និងជំនួយឧបត្ថមរបស់ព្រិទ្ទិសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។

ខ្លួនខ្ញុំបានអំពាវនាវ សុំសប្បុជនជួយឧបត្ថម្ភបន្ថែម ដែលមកដល់ម៉ោង១២ ថ្ងៃ២៥ មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លាចំនួន 2,198,400ដុល្លាអាមេរិក។ ថវិការនេះ ត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១មុឺនដុល្លា សម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រម៉ានជិត៦០ម៉ោងដែលនៅរស់រានមានជីវិត​ ដោយសារការជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣មុឺនដុល្លា។

សរុបអ្នករបួស​ ចំណាយអស់៣០មុឺនដុល្លា។​ ថវិការនៅសល់​ 1,898,400ដុល្លា​ ត្រូវបែងចែកស្មើរៗគ្នា​ សម្រាប់អ្នកស្លាប់ចំនួន២៨នាក់​ ដែលក្នុងមួយនាក់ទទួលចំនួន​ 67,800ដុល្លានេះ​ មិនគិតពីថវិការរាជរដ្ឋាភិបាល១មុឺនដុល្លា​ ដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ។

លោក​ សេង ទៀង​ នាយករងខុទ្ទកាល័យរបស់ខ្ញុំ​ នឹងរៀបចំជូនក្រុមគ្រួសារសព​ តាមរយះធានាគារ​ ដើម្បីធានាសុវត្តិភាពសម្រាប់ក្រុមគ្រួសារសព។​ ខ្ញុំសូមអរគុណ​ ចំពោះសប្បុសជនទាំងអស់​ ដែលបានជួយជាថវិការសម្រាប់ជនរងគ្រោះទាំងអ្នក​ ស្លាប់ទាំងអ្នករបួស
ដោយមិនគិតពីនិន្នាការនយោបាយ។

ជាថ្មីម្តងទៀត​ សូមអរគុណ​ និងកោតសសើរចំពោះកម្លាំង​ ដែលបានចូលរួមជួយរុករក​ និងជួយសង្រ្គោះដែលបានបង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានះជាជនរួមឈាមដូចគ្នា។​ សូមអរគុណផងដែរ​ ដល់កម្មករនិងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់។​(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

For More Videos Amazing