យល់ឃើញ​យ៉ាង​ម៉េចដែរ​ ប្រពន្ធ​ដេីម​ និងស្រីរបស់ប្តី​ ជួបគ្នាកណ្តាលផ្លូវ​ ក៏បាន​ជជែក​ទាស់​សម្ដី​គ្នា​ផ្អើល​ពេញផ្លូវ មានវីដេអូ​

ក្ដីស្រលាញ់ គឺចាប់ផ្ដើមពីមនុស្សពីរនាក់ ទម្រាំតែក្លាយទៅជាប្ដីប្រពន្ធនឹងគ្នា គឺមិនមែនឆ្លងកាត់រឿងរ៉ាវតិចនោះឡើយ ដោយមានការឈ្លោះប៉ះទង្គិចសម្ដីគ្នា ការខ្វែងគំនិតគ្នាជាដើម ទាំងអស់នេះហើយ មុននឹងលោកអ្នក ចង់កាន់ដៃរួមរស់នៅជាមួយគ្នា តើប្រាកដចិត្ដដែរឬទេ ថាអ្នកអាចរួមរស់ដល់ថ្ងៃស្លាប់នោះ?

មួយ​វិញ​ទៀត​នោះ​ ជាប្តីប្រពន្ធ អ្នកគួរតែនិយាយគ្នាឲ្យបានច្រើននៅមុនពេលគេង ពីព្រោះគ្រែមួយ ខ្នើយមួយ គឺជាកន្លែងប្រជុំរបស់អ្នកទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយក្នុងឆាក ជីវិតត្រូវយករឿងគ្រួសាររបស់អ្នក​ ទៅនិយាយនៅលើគ្រែផ្សេងនោះទេ អាចនិយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ។

ដោយឡែក​ ឃ្លីប​វីដេអូ​មួយ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជា​ច្រើន​ បានមាន​ការចាប់អារម្មណ៍​ជាខ្លាំង​ ខណៈដែល​ប្រពន្ធ​ដេីម​​ បាន​ជួបជាមួយនឹងស្រីរបស់ប្តី​ ក៏បានមានការ​ជជែកទាស់សម្តីគ្នាជាខ្លាំង​ ដែលបានបង្កឲ្យមានការ​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅក្បែរនោះផងដែរ។

បេីតាម​មតិ​ភាគ​ច្រើន​ ដែលបានលេីកឡេីង​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បានឲ្យដឹងថា​ «ប្តីក៏ខុស ស្រីរបស់ប្តីក៏ខុស និយាយមកធ្វើឡូយដាក់គេទៀត បើដឹងថាខ្លួនឯងធ្វេីខុសហើយ​ កុំសំដីឡូយដាក់គេទៅបានហើយ។»​ ដេីម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនានូវឃ្លីប​វីដេអូ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing