មិនគួរអោយជឿរសោះ កូនរងគ្រោះបាក់រលំអាគារ៧ជាន់ រយះពេល២ថ្ងៃហើយ មើលទៅមិនសង្ឃឹមថារស់ទេ ក៍បានធ្វើរោងបុណ្យរងចាំសពកូន តែចុងក្រោយត្រូវបានគេរកឃើញ នៅមានជីវិតរស់ ម្តាយអរពេករហូតស្រក់ទឹកភ្នែកមិនឈប់

ហេតុការណ៏ដ៏រន្ធត់ ដែលបានបាក់ស្រុតអាគារ ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនានេះ ស្ថិតនៅខេត្ដព្រះសីហនុ ដោយក្នុងខណៈពេលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការសង្គ្រោះ បានកំពុងដុតដៃដុតជើង យ៉ាងសកម្មដើម្បីបន្ដរុករក ប្រជាពលរដ្ឋដែលកំពុងតែជាប់នៅក្នុងគំនរបាក់បែកនៃ អគារនេះយ៉ាងយកចិត្ដទុកដាក់បំផុត។

យ៉ាងណាមិញ កាលពីល្ងាចមិញនេះ វេលាម៉ោង ៤៖៤០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមអ្នកសង្រ្គោះរុករក ក៏បានជួយសង្រ្គោះបុរស ២នាក់ចេញពីក្នុងគំនរបាក់បែក នៃអាគារនោះ ដោយបានធ្វើប្រជាពលរដ្ឋទូទាំងប្រទេស មានការត្រេកអរយ៉ាងខ្លាំង ដោយពួកគាត់បានរួចផុតពីគ្រោះថ្នាក់នេះ។

ដោយឡែកក្រឡែកទៅមើលម្ដាយរបស់ជនរងគ្រោះ នៅឯស្រុកកំណើតវិញ បានរៀបចំរោងធ្វើពិធីបុណ្យសព ចាំទទួលសពកូនប្រុសរបស់គាត់ទៅហើយ ព្រោះដោយសារតែកូនរបស់គាត់ជាប់នៅក្នុងគំនរបាក់បែកនោះ អស់រយៈពេល៣ថ្ងៃទៅហើយ ដែលទាំងអស់នេះហើយ ជាហេតុធ្វើឲ្យគាត់គិតថាមិនមានសង្ឃឹមនោះទេ។

ប៉ុន្ដែពិតជាត្រេកអរខ្លាំងណាស់ ព្រោះតែទឹកដោះម្ដាយថ្លៃ ដោយកូនប្រុសរបស់គាត់មានឈ្មោះ កាក់ គា បានរួចផុតពីសេចក្ដីស្លាប់ នៃការបាក់រលំអាគារកំពស់៧ជាន់នេះហើយ ដោយគ្រាន់តែគាត់បានលឺដំណឹងនេះភ្លាម ធ្វើឲ្យគាត់ជាម្ដាយមានចិត្ដរំភើបជាខ្លាំង រហូតស្រក់ទឹកភ្នែក និយាយអួលដើមករ រួចក៏បាននាំគ្នារុះរោងបុណ្យនោះចោលតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing