សូមកុំអូសរំលងអីបងប្អូន រន្ធត់ណាស់ ប្អូនស្រីបានបាត់បង់បងប្អូនដល់ទៅ3នាក់ ក្នុងករណីរលំអាគារ៧ជាន់ ក្នុងខេត្តព្រះសីហនុ

ហេតុការណ៏ដ៏រន្ធត់ ដែលបានបាក់ស្រុតអាគារ ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនានេះ ស្ថិតនៅខេត្ដព្រះសីហនុ ដោយក្នុងខណៈពេលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការសង្គ្រោះ បានកំពុងដុតដៃដុតជើង យ៉ាងសកម្មដើម្បីបន្ដរុករក ប្រជាពលរដ្ឋដែលកំពុងតែជាប់នៅក្នុងគំនរបាក់បែកនៃ អគារនេះយ៉ាងយកចិត្ដទុកដាក់បំផុត។

ជាមួយគ្នានេះផងដែរ ទាក់ទងចំពោះករណីដ៏រន្ធត់ខាងលើនេះ ឯកឧត្ដម យន្ដ មីន បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីលាលែងពីតំណែងរបស់ខ្លួនតែម្ដង ព្រោះតែហេតុការណ៏ដ៏រន្ធត់បាក់អាគារកំពស់ ៧ជាន់ ស្ថិតនៅខេត្ដព្រះសីហនុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្ដាធ្វើឲ្យប្រជាពលរដ្ឋបម្រើការងារ នៅក្នុងទីនោះ បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។

ដោយឡែក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានបង្ហោះវីដេអូ ដោយបង្ហាញពីទិដ្ឋភាពក្រុមគ្រួសារសាច់ញាតិនៃ ប្រជាពលរដ្ឋដែលបានជាប់ក្នុងគំនរបាក់បែក ក្នុងការដួលរលំនៃអាគារកំពស់ ៧ជាន់ ដោយបានស្រែកយំ ព្រោះតែសឹងមិនគួរអោយជឿថា សមាជិកគ្រួសាររបស់គាត់ជួបរឿងបែបនេះឡើយ។

ក្នុងនោះផងដែរ លោក K01 ក៏បានសរសេរសារមួយឃ្លា ភ្ជាប់មកជាមួយ ដែលមានខ្លឹមសារថា៖”សូមកុំអូសរំលងអីបងប្អូន រន្ធត់ណាស់។ សូមចូលរួមសោកស្ដាយ និង រំលែកទុក្ខប្អូនស្រីដែលបាត់បង់បងប្អូនដល់ទៅ ៣នាក់ក្នុងករណីរលំអាគារ8ជាន់នៅក្រុងកំពង់សោម”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing