ប្រតិបត្តិការរុករកជនរងគ្រោះ គឺត្រូវបញ្ចប់នៅយប់នេះហើយ ដោយអ្នកស្លាប់ និងអ្នករបួស ក្នុងម្នាក់ទទួលបាននូវទឹកបា្រក់រហូតដល់ទៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះបីជាប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ ប៉ុន្តែការស្រាវជ្រាវដើម្បីរកឱ្យឃើញនូវអ្នកទទួលខុសត្រូវករណីនេះ នៅមិនទាន់បិទបញ្ចប់នោះទេ។ នេះបេីតាមប្រភព​ព័ត៌មាន​ពី​អង្គភាព​ Fresh News ដែលបានចុះ​ផ្សាយ​នៅថ្ងៃនេះ​។

ជាមួយ​គ្នា​នេះ​ដែរ​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយការបាក់រលំអគារ​កម្ពស់​៧ជាន់ នៅខេត្តព្រះសីហនុ នឹងកើនជិតដល់​ ៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះ​ នឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង​ តាមរយៈសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដែលបានស្លាប់ និងរងរបួស ក្នុងហេតុការណ៍រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ។

គួរ​បញ្ជាក់​ថា​​ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ​ ចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ដែលកំពុងត្រូវបានធ្វេីការសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​ ចំណែកឯ​សាកសព​ត្រូវ​បានដឹក​បញ្ចូន​ទៅ​ស្រុក​កំណើត​ធ្វើ​បុណ្យ​តាមប្រពៃណី​។

For More Videos Amazing