សម្តេច​តេជោ​ ហ៊ុន​ សែន​ បានមាន​ប្រសាសន៍​លេីកឡេីង​ អំពី​មូលហេតុ​នៃការសម្រេចចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា​ និងការ​ផ្ទេរ​ ឯកឧត្តម គួច ចំរើន​ មកធ្វើជាអភិបាលខេត្តព្រះសីហនុ​ មានវីដេអូ

នៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារ ផ្ញើជូនបងប្អូនជនរួមជាតិ អំឡុង​ពេល​ចុះពិនិត្យមើលទីតាំងអាគារបាក់រលំដោយផ្ទាល់ម្តងទៀត ដោយសម្តេចបានមាន​ប្រសាសន៍​លេីកឡេីង​យ៉ាង​ដូច្នេះ​ថា​៖

ចំពោះ​មូលហេតុ​ដែល​សម្តេច​បាន​សម្រេចចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១​ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុ ខ្វះការទទួលខុសត្រូវ​ និងភូតភរ​ ព្រោះខណៈដែល​កំពុង​មាន​សោដនាដកម្មដ៏ធំបែបនេះ​ បែរជាគ្មាន​វត្តមាន​ទៅវិញ។

ក្នុង​នោះ​ដែរ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​មាន​ការ​បញ្ជាក់​ចំពោះ​មូលហេតុ​ ដែល​សម្តេច​ផ្ទេរ​ ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញនោះ​ គឺដោយសារតែ​ឯកឧត្តម គួច ចំរើន​ មាន​សមត្ថភាព​ខ្លាំង​ និង​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​​ អាច​ដឹកនាំ​ខេត្ត​ព្រះសីហនុ​ឈានដល់​ការ​រីកចម្រើន​ទៅមុខបាន។

បន្ថែម​លេីសពីនេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​មាន​ការ​បញ្ជាក់​ចំពោះ​លំហូរ​ចូលនៃ​អ្នក​វិនិយោគទុន​ចិន​ គឺជា​ភាព​ដ៏​ល្អប្រសេីរមួយ​ ដែលអាច​ជម្រុញ​ឲ្យ​ប្រទេសមួយនេះកាន់តែមានការ​អភិវឌ្ឍ​ និងរីកចម្រេីនទៅមុខ​ និងជា​លទ្ធផល​មួយយ៉ាង​ប្រសេីរដល់​ប្រជាពលរដ្ឋ​ខ្មែរ​ថែមទៀត​ផង​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​នេះដូចតទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing