សូមជួយស៊ែរបន្តផង អគារជនជាតិចិនជាច្រើន ក្នុងក្រុងព្រះសីហនុ ដែលសាងសង់ជាលក្ខណៈបែបអគារបាក់ស្រុត

ប្រិយមិត្ដបានដឹងហើយ ចំពោះហេតុការណ៏ដ៏រន្ធត់ ដែលបានបាក់ស្រុតអាគារ ៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនានេះ ស្ថិតនៅខេត្ដព្រះសីហនុ ដោយក្នុងខណៈពេលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការសង្គ្រោះ បានកំពុងដុតដៃដុតជើង យ៉ាងសកម្មដើម្បីរុករក ប្រជាពលរដ្ឋដែលកំពុងតែជាប់នៅក្នុងគំនរបាក់បែកនៃអគារនេះ។

ដោយឡែកទាក់ទងចំពោះ ការសាងសង់អាគារ នៅខេត្ដព្រះសីហនុ ដោយមិនមានច្បាប់អនុញ្ញាតជាច្រើនទៀត និងកំពុងបន្ដការសាងសង់ ដោយមានអាគារខ្លះមានរូបរៀបស្រដៀងទៅនឹងអាគារ ដែលបានបាក់រលំនោះផងដែរ។ យ៉ាងណាមិញ ទាក់ទងចំពោះករណីខាងលើនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ព័ត៍មានតោពីរ បានបង្ហោះប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖”

“ក្រុងព្រះសីហនុ អគារជនជាតិចិនជាច្រើនដែលសង់ជាលក្ខណៈបែបអគារស្រុតកាលពីប៉ុន្មានថ្ងៃមុន…តើអាចទុកចិត្តបានដល់កម្រិតណាដែរទៅ ? តើស្របច្បាប់ទេ? បញ្ជាក់នៅមានអគារបែបនេះជាច្រើនកន្លែងទៀតដែលមិនបានថតបង្ហាញ”។

For More Videos Amazing