គិតត្រឹមម៉ោង3និង30នាទីរសៀលនេះ ចំនួនអ្នកស្លាប់ និងបួសមានការកើនឡើងចំនួន

នៅខណៈពេលមុននេះបន្ដិច យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក Huy Bunkeng បានប្រាប់ឱ្យដឹងថា៖”ក្រុងព្រះសីហនុ មន្ត្រីផ្លូវការរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងថា៖ សាកសពជនរងគ្រោះភេទប្រុសម្នាក់ទៀតហើយត្រូវបានបុគ្គលិកសង្គ្រោះរកឃើញនិងកាយយកពីគំនរអាគារបាក់រលំនៅក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ធ្វើអោយចំនួនជនរងគ្រោះដែលស្លាប់កើនឡើងដល់២៦នាក់ គិតត្រឹមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ចំពោះចំនួនអ្នករងរបួសគឺនៅរក្សា ២៤នាក់ដដែល ក្នុងនោះ ២៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងស្ត្រីម្នាក់បញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះប្រតិបត្តិការ កាយរុករកជនរងគ្រោះកំពុងធ្វើបន្ដ”។

គួរបញ្ជាក់ផងដែរថា ទាក់ទងចំពោះករណីដ៏រន្ធត់ខាងលើនេះ ឯកឧត្ដម យន្ដ មីន បានស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន ដើម្បីលាលែងពីតំណែងរបស់ខ្លួនតែម្ដង ព្រោះតែហេតុការណ៏ដ៏រន្ធត់បាក់អាគារកំពស់ ៧ជាន់ ស្ថិតនៅខេត្ដព្រះសីហនុ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្ដាធ្វើឲ្យប្រជាពលរដ្ឋបម្រើការងារ នៅក្នុងទីនោះ បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។