ក្តៅៗ ឧកញ៉ា ​សុខ ប៊ុន និងមន្ដ្រី៥នាក់ ត្រូវបាន ACU ញាត់​ចូល​រថយន្ត បញ្ជូនទៅ​កាន់តុលាការ ពាក់ព័ន្ធនឹងករណី​

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ កងកម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់បញ្ជូនខ្លួនជនសង្ស័យចំនួន ៦នាក់ តាមរថយន្តទំនើបៗ ចំនួន ៤គ្រឿង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។​ ចំពោះ​ជនសង្ស័យ​ទាំង​៦នាក់នេះ​ គឺរួមមានលោកឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រី ៥នាក់ទៀត

នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ គួរ​បញ្ជាក់​ដែរថា​ ការចាប់​ខ្លួន​នេះ​ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។​ បេី​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ពី​អង្គភាព​ Fresh News ដែលចុះផ្សាយនៅថ្ងៃនេះបាន​ឲ្យដឹង​ថា​៖​ មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងថា៖​

«នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញ​ ដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»។