នៅចាំគាត់ទេ គាត់ជាលោកគ្រូបង្វឹកឆ្កែដែលជនជាតិចិនបានបេីករថយន្តបុករួចកិនបណ្ដាលឲ្យរបួសធ្ងន់ ស្រាប់តែពេលនេះលេចវត្តមានលោក នាំសុនខមក

ហេតុការណ៏បាក់ស្រុតអាគារ ៧ជាន់ ស្ថិតនៅខេត្ដព្រះសីហនុ ដោយក្នុងខណៈពេលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គិតត្រឹមវេលាម៉ោង ៨៖៣៨នាទី ក្រុមប្រតិបត្តិការសង្គ្រោះ បានស្វែងរកឃើញចំនួនអ្នកស្លាប់កើនដល់២៥នាក់ហើយ និងមានអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។

យ៉ាងណាមិញ ចំពោះតុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

ដោយឡែក ពិតជាកោតសរសើរទៅដល់ទឹកចិត្ដលោក ហុិន រតនា ជាខ្លាំង ដោយយោងតាមរយៈលោក សុវណ្ណ រិទ្ធី បានប្រាប់ឱ្យដឹងថា៖”គាត់ជាលោកគ្រូបង្វឹកឆ្កែដែលជនជាតិចិនបានបេីករថយន្តបុករួចកិនបណ្ដាលឲ្យរបួសធ្ងន់កាលពីប៉ុន្មានខែមុន​ ពេលនេះគាត់មិនបានធូរសះស្បេីយខ្លាំងនោះទេប៉ុន្តែគាត់បាននាំសុនខរបស់គាត់ដេីម្បីជួយរកកម្មករដែលបានជាប់ក្នុងហេតុការណ៍រលំអគារនោះ”។