លោកផែង វណ្ណៈ បាននិយាយរៀបរាប់ ពេល​វេលា​ ៧៥​ថ្ងៃ ដែលលោកជាប់ក្នុង ពន្ធនាគារ ថា

ប្រិយមិត្ដបានដឹងហើយ ចំពោះរឿងរ៉ាវលោក ផែង វណ្ណៈ ដែលជាបុគ្គលល្បីល្បាញ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលរូបលោក ត្រូវបានជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ តែអនុវត្ដត្រឹមតែ ២ខែ និង១៥ថ្ងៃ និងពិន័យថវិកាចំនួន ៤លានរៀលចូលទៅក្នុងថវិកាជាតិ ហើយរូបលោកក៏ត្រូវបានដោះលេងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះផងដែរ។

ដោយឡែកទន្ទឹមនឹងការវិលត្រលប់មកវិញរបស់លោក ផែង វណ្ណៈ ដែលនៅខណៈពេលមុននេះបន្ដិច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក របស់លោកផ្ទាល់ Pheng Vannak News បានបង្ហោះសារ ដោយលើកឡើងពីពេលវេលារស់នៅក្នុងពន្ធនាគារ រយៈពេល៧៥ថ្ងៃ ដោយមានខ្លឹមសារថា៖

“ពេល​វេលា​ ៧៥​ថ្ងៃ​ នៅក្នុងពន្ធនាគារ​ធ្វើ​អោយខ្ញុំស្គាល់​ច្បាស់នូវអ្វីដែលល្អ​ អ្វី​ដែល​អាក្រក់​ អ្វី​ដែល​ខុស​ អ្វី​ដែល​ត្រូវ​ ហេីយរឹតតែស្គាល់ច្បាស់ថែមទៀត​អ្នកណាមិត្តពិតប្រាកដ​ អ្នកណាមិត្តក្លែងក្លាយ​ អ្នកណាជាន់ពន្លឹចខ្ញុំថែម​ អ្នកណាស្រលាញ់ខ្ញុំ អ្នកណាបារម្ភ​ពី​ខ្ញុំ​។ ចំណុចដែលខ្ញុំបានរៀបរាប់ខាងលេី​ នឹងបង្រៀនខ្ញុំអោយចេះអត់ធ្មត់​ អោយចេះអត់ឱន​ អោយចេះគោរពច្បាប់​ អោយចេះគោរពអ្នកដទៃ​ ជាពិេសស​អោយខ្ញុំស្គាល់​ខ្លួន​ខ្ញុំ​កាន់​តែ​ច្បាស់​“។

For More Videos Amazing